ការតាំងពិពណ៍ដ៏គួរអោយចាប់អារម្មណ៍មួយ បានយកឈ្មោះតាមរឿង Sleeping Beauty ដែលរៀបចំឡើងនៅឯ សារមន្ទីជាតិប្រទេស អ៊ុយគ្រែន។ អ្វីដែលពិសេសក្នុងការតាំងពិពណ៍នេះគឺ វាមាន Sleeping Beauty ពិតៗ ដែលកំពុងតែរង់ចាំ ស្នាមថើបនៃស្នេហ៍ពិត ដើម្បីដាស់នាងអោយភ្ញាក់ពីការលង់លក់ គឺមានលក្ខណៈដូចក្នុងរឿង Sleeping Beauty ដែលនិពន្ធដោយ Charles Perrault។

កាលពីដើមខែ មានស្រីៗជាច្រើនត្រូវបានគេជ្រើសរើស អោយមកចូលរួមជាមួយការដាក់តាំងបង្ហាញ ស្នាដៃសិល្បៈដ៏ចំលែកមួយ ដែលរៀបចំដោយ វិចិត្រករជនជាតិកាណាដាកាត់អ៊ុយក្រែន ឈ្មោះ Taras Polataiko។ ពួកនាងត្រូវបានយល់ព្រមក្នុងការ គេងនៅគ្រែមួយក្នុងរយៈពេល៣ថ្ងៃ ដោយរង់ចាំការដាស់ អោយភ្ញាក់ពីសា្នមថើមនៃស្នេហ៍ពិត។ វាមានលក្ខណៈខុសគ្នាពីរឿង Sleeping Beauty ត្រង់ថា ពួកស្រីៗទាំងនេះ មិនបានត្រូវ បណ្តាសារ ឬក៏ថ្នាំបំពុលអ្វីទេ។ ពួកគេគ្រាន់តែស្ម័គ្រចិត្តចូលរួម ក្នុងការងារបែបសិល្បៈតែប៉ុណ្ណោះ និងមានបំណងចង់ស្វែងរកស្នេហ៍ពិតក្នុង ជីវិតរបស់ខ្លួន។ ដោយសារតែពួកគេត្រូវធ្វើការចុះហត្ថលេខា លើកិច្ចសន្យា បានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើពួកនាងបើកភ្នែកកំឡុងពេលដែលត្រូវបាន ថើបដោយអ្នកចូលរួមទស្សនាភេទប្រុសនោះ ពួកនាងត្រូវតែរៀបការជាមួយគេ។ ដើម្បីធ្វើអោយកាន់តែចាប់អារម្មណ៍ អ្នកដែលចូលរួមក្នុងការថើប ក៏ត្រូវចុះហត្ថលេខាលើកិច្ចសន្យាដូចគ្នា ថានឹងត្រូវតែរៀបការជាមួយ Sleeping Beauty ប្រសិនបើនាងបើកភ្នែកមកកំឡុងពេលដែលបានថើប។

គោលបំនងនៃការរៀបចំបែបនេះ គឺចង់បង្កើតឡើងនូវការទាក់ទាញ ជាមួយនឹងអារម្មណ៍ភ័យខ្លាច។ អ្នកដែលចូលរួមត្រូវធ្វើការសំរេចចិត្តអោយច្បាស់ មុននឹងចូលទៅថើប Beauty។ ហើយ Beauty ត្រូវសំរេចចិត្តថា តើម្នាក់ដែលកំពុងថើបនាង ជាស្នេហ៍ពិតមែនហើយ ឬ យ៉ាងណា។ ការសំដែងនេះនឹង បញ្ចប់នៅពេលដែល នាងបើកភ្នែក។

ដោយសារតែសកម្មភាពនេះ វាសំខាន់ និងពាក់ព័ន្ធដល់ការរៀបការ ទើបអ្នកចូលរួមទាំង ពីរភេទត្រូវមានអាយុចាប់ ពី ១៨ឆ្នាំ ឡើងទៅ មិនទាន់រៀបការ និងត្រូវប្រាកដ និងមានភាពស្មោះត្រង់ ជាមួយនឹងការរៀបការ។

ពិពណ៍មួយនេះរៀបនឹងបរាជ័យ ដោយសារតែក្រសួងវប្បធម៍របស់ប្រទេស អ៊ុយគ្រែនបានបដិសេធចំពោះសកម្មភាពនេះ និងបញ្ជាអោយផ្អាកដំណើរការ។ ប៉ុន្តែបន្ទាប់ពីមានការជួបពិភាក្សាគ្នារួចមក បញ្ហាទាំងអស់ត្រូវបានដោះស្រាយ។

ពិពណ៍ Sleeping Beauty មួយនេះចាប់ផ្តើមនៅថ្ងៃទី ២២ខែសីហា និងបន្តរហូតដល់ថ្ងៃទី ៩ខែ កញ្ញា។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]