បារាំង៖ ព្រឹត្តការណ៍ EURO ឆ្នាំ២០១៦ បានឈានចូលដល់ថ្ងៃទីបីហើយកាលពីយប់មិញនេះ ជាការប្រកួតក្នុងពូល C ២គូ និងពូលD មួយគូ ដែលពូល D នោះគឺជាការប្រកួតរវាង ទួរគី និង ក្រូអាត ដែលលទ្ធផល ក្រូអាត បានយកឈ្នះលើ ទួរគី ១-០ ។

ទាក់ទងនឹងការប្រកួត ក្នុងពូល C វិញ យប់មិញនេះ ក្រុមឥន្រ្ទីដែក អាល្លឺម៉ង់ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ ក្រុមជម្រើសជាតិ អ៊ុយក្រែន ២-0 នៅក្នុងកីឡដ្ឋានរបស់ទីក្រុង Lille ដែលគ្រាប់ទីមួយនោះធ្វើឡើងដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Shkodran Mustafi ជាខ្សែការពារ នៅនាទី១៩។ អ៊ុយក្រែន មានឱកាសស៊ុតដែរ តែត្រូវអ្នកចាំទី Nueur ជួយសង្រ្គោះបាន។

ជិតចប់ការប្រកួតទៅហើយ Bastian Schweinsteiger ដែលទើបនឹងប្តូរចូល បានស៊ុតបញ្ចូលនៅចុងម៉ោង ដែលកើតចេញពីការបញ្ជូនបាល់ពីកីឡាករ Ozil ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត អាល្លឺម៉ង់ យកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ២-០ ដោយទទួលបាន ៣ពិន្ទុ ឈរលើកំពូលតារាង។

ចំនែកឯមួយគូទៀត ក្នុងពូល C នេះដែរ កីឡាករ Arkaduisz Milik ស៊ុតបានមួយគ្រាប់ ជួយឲ្យ ក្រុមជម្រើសជាតិប៉ូឡូញ ទទួលបានជ័យជំនះលើ អៀរឡង់ខាងជើង ក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យអៀរឡង់ខាងជើង ខកចិត្ត ក្នុងការប្រកួតដំបូងរបស់ពួកគេ ក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុបនេះ៕

រូបភាព៖ កម្រងរូបភាព​ និង វីដេអូ Highlight ទាក់ទងនឹងការប្រកួតរវាង Germany និង Ukraine
រូបភាព៖ កម្រងរូបភាព​ និង វីដេអូ Highlight ទាក់ទងនឹងការប្រកួតរវាង Poland និង Northern Ireland

ប្រភព៖ Skysport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]