នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ នេះ ប្រជាពលរដ្ឋបានប្រទះឃើញ ស្ដ្រីម្នាក់ស្លាប់ ក្នុងប្រឡាយទឹកតាមផ្លូវលំ ចុះពីផ្លូវជាតិលេខ១ ចម្ងាយ៥០ម៉ែត្រ ស្ថិតនៅចំណុចស្ពានទី១ ក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

តាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅចម្ងាយប្រហែល ២០ម៉ែត្រ ពីសាកសពមានស្នាម ខ្ទេចស្មៅ និងមានថង់សម្លៀកបំពាក់ ស្បែកជើង សង្ស័យជារបស់ស្ដ្រីរងគ្រោះ ដោយមានស្នាមឈាម អូសកាត់ ពីកន្លែងស្បែកជើងតាមផ្លូវលំ ហើយអូសយកទម្លាក់ ទៅក្នុងប្រឡាយទឹក ដែលមានកំប្លោកផងដែរ។

សេចក្តីរាយការណ៍បន្តថា ស្ដ្រីរងគ្រោះរបូតអាវនៅសល់តែខោលីអូ ពណ៌ក្រហម ហើយស្លៀកខោជើងវែង ពីក្រៅពណ៌ខៀវលាយស។

សមត្ថកិច្ចដាក់ការសង្ស័យថា ស្ដ្រីរងគ្រោះអាចត្រូវជនល្មើស នាំយកមករំលោភតែមិនបានសម្រេច ក៏សម្លាប់ចោល ហើយករណីមួយទៀត អាចជាករណីឃាតកម្ម ដោយគំនុំ។

លោក ប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ បានឲ្យដឹងថា សមត្ថកិច្ចរបស់លោក កំពុងធ្វើការស្រាវជ្រាវ រកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសឲ្យ ខានតែបាន៕

ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]