ស្រ្តីជនជាតិអាមេរិកម្នាក់ បានបាត់ពីផ្ទះតាំងពីព្រលឹម កាលពីព្រឹកថ្ងៃមួយ ដោយបានទៅហែលក្នុងទឹកទាំង សភាពមមើរ។

ស្ត្រីវ័យ ៣១ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Burley រដ្ឋ Idaho ត្រូវបាន ប្តីរបស់នាង ដែលនៅពេលគាត់ភ្ញាក់ពីដំណេកវិញបាន បាត់នាងពីក្នុងផ្ទះ រាយការណ៏ប្រាប់ប៉ូលីស។

ប្តីរបស់នាងបាននិយាយថា នាងបានចាកចេញពីផ្ទះ ដោយជើងទរទេរ ស្ថិតក្នុងសំលៀកបំពាក់គេង និងបានបើកទ្វារចំហរចោល។

ប៉ូលីសបានរកនាងឃើញប្រមាណ ៥០០ម៉ែត្រពីផ្ទះ ដោយស្ថិតនៅក្នុងទឹក ក្បែរច្រាំងទន្លេរ Snake។

នាងមានសុវត្ថិភាព ប៉ុន្តែមានសភាពមមីរមមើរ និង ទទឹកខ្លួនជោក បន្ទាប់ពីបានហែលទឹកក្នុងសភាព មមើរួចមក។

នាង ត្រូវបានអោយដឹងផងដែរថា ធ្លាប់មានប្រវត្តិធ្លាប់មមើ បែបនេះយូរមកហើយ។ បើតាមការពិនិត្យរបស់គ្រូពេទ្យ បានអោយដឹងថា ចំពោះការចុះហែលក្នុងទឹកនេះ ក៏ដោយសារតែនាងកំពុងតែមានជំងឺខ្វះកំដៅ។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]