វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Catherine Baucom បានជាប់គាំងនៅក្នុងការស្ទះចរាចរណ៍មួយ កំឡុងដែលនាងកំពុង ធ្វើដំណើរប្រញាប់ប្រញាលទៅ កាន់មជ្ឈមណ្ឌលវះកាត់ BRASS នៅឯ Baton Rouge ក្នុងរដ្ឋ Louisiana កាលពីថ្ងៃពុធ ដូច្នេះគ្រូពេទ្យ ដែលមានការតាំងចិត្តខ្ពស់ម្នាក់នេះ បានទុកឡាននាងចោល និងឡើងជិះលើកង់ពណ៍ផ្កាឈូក របស់ក្មេងអាយុ ៧ឆ្នាំម្នាក់ កាត់ចរាចរណ៍ដ៏ចង្អៀតមួយនេះ។

វេជ្ជបណ្ឌិតម្នាក់ ដែលជាមិត្តរួមការងាររបស់ Catherine បាននិយាយថា Catherine បានសួរខ្ញុំថា មានកង់ទេ រួចខ្ញុំក៏ឆ្លើយថា មាន ប៉ុន្តែវាជាកង់កូនក្មេង។ បន្ទាប់មកខ្ញុំបានយកកង់ចេញមកក្រៅ និងបានសប់កង់អោយធំ។

វេជ្ជបណ្ឌិតផ្នែកវះកាត់ ដែលមានកំពស់ជិត ១៨០សង់ទីម៉ែត្រម្នាក់នេះ បានយក មួកការពាររបស់ក្មេងស្រីពាក់ រួចក៏ឡើងជិះកង់នេះចេញទៅ។

ជិះកង់បានមួយសន្ទុះ នាងត្រូវបានប៉ូលីសហៅអោយឈប់ ប៉ុន្តែនាងបានពន្យល់ប្រាប់ពីមូលហេតុ ដែលនាងត្រូវបង្ខំចិត្តឡើងជិះ លើកូនកង់តូចមួយនេះដល់ប៉ូលីស។ បន្ទាប់ពីលឺដូច្នេះ ក្រុមប៉ូលីសបានជួយធ្វើការបើកផ្លូវ និងនាំនាងរហូតទៅដល់បន្ទប់វះកាត់។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]