បារាំង៖ ពេលវេលាទន្ទឹងរង់ចាំរបស់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានមកដល់ហើយ គឺការប្រកួតពានរង្វាន់ប្រចាំទ្វីបអ៊ឺរ៉ុប បានឈានចូលមកដល់ហើយ នៅវេលាយប់នេះឈានចូលថ្ងែទី១១ ខែមិថុនា ឆ្នាំ២០១៦ រំលងអាធ្រាត ។ ដូច្នេះ មុននឹងការប្រកួតមកដល់ សូមបង្វែអារម្មណ៏ប្រិយមិត្តទាំងអស់គ្នា មកស្វែងយល់អំពីរឿងរ៉ាវខ្លះជុំវិញព្រឹត្តការណ៍នេះ។

ខាងក្រោមនេះជារឿងរ៉ាវខ្លះៗទាក់ទងនឹងពានរង្វាន់ទ្វីបអ៊ឺរ៉ុប៖

អ្វីទៅជា Euro?

ការប្រកួតបាល់ទាត់ពានរង្វាន់ទី្វបអ៊ឺរ៉ុប ដែលក្នុងភាសាអង់គ្លេសហៅថា UEFA European Championship ដែលជាទូទៅគេហៅថា Euro ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប ។ ក្នុងនោះគឺតម្រូវអោយប្រទេសទាំងអស់ដែលចូលរួមប្រកួតក្នុងព្រឹត្តការណ៍នេះ ជាសមាជិករបស់សហព័ន្ធបាល់ទាត់ទី្វបអ៊ឺរ៉ុប UEFA ។ពានរង្វាន់នេះត្រូវបានគេរៀបចំធើ្វឡើង ៤ឆ្នាំម្ដង ដូចទៅនឹងការប្រកួតបាល់ទាត់ពិភពលោក World Cup ដែរ ។ មុននឹងចាប់ផ្ដើមចូលលេងពានរង្វាន់មួយនេះបាន ប្រទេសដែលស្ថិតក្នុងទ្វីបអ៊ឺរ៉ុបទាំងអស់ត្រូវធើ្វការប្រកួតជម្រុះគ្នា ដូចនឹងការជម្រុះ World Cup ដូចគ្នា ឬក៏លេង Play-off មុនពេលដែលឈានទៅកាន់វគ្គជម្រុះផ្ដាច់ព្រ័ត្រដែលមាន២៤ក្រុមចូលរួម ។

ព្រឹត្តការណ៍បាល់ទាត់នៃពានរង្វាន់នេះ នឹងប្រព្រឹត្តឡើងនៅប្រទេសបារាំង ដែលម្ចាស់ផ្ទះផ្ទាល់ជាអ្នកបើកឆាកនូវការប្រកួត គឺត្រូវប៉ះជាមួយក្រុមជម្រើសជាតិ Romania នៅយប់ថ្ងៃទី១០ នេះឈានចូលថ្ងៃទី១១ រំលងអាធ្រាត។ 

ការប្រកួតបាល់ទាត់នៃពានរង្វាន់នេះមានដំណើរការយ៉ាងដូចម្តេច?

- នេះជាលើកទី១ នៃព្រឹត្តការណ៍នេះ ដែលនឹងត្រូវមានក្រុមទាំងអស់ ២៤ចូលរួម ដែលមិនដូចឆ្នាំមុនៗ មានត្រឹមតែ ១៦ក្រុម។

- ការប្រកួតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន៤ក្រុម ២ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ហើយកម្មវិធីនឹងចម្រាញ់យក ៤ក្រុមទៀត ពោលគឺក្រុមដែលមានចំណាត់ថ្នាក់លេខ៣ ក្នុងពូលហើយមានពិន្ទុល្អជាងគេ ដូច្នេះចំណាត់ថ្នាក់លេខ៣ ក៏មានឱកាសដូចគ្នា។

- ការប្រកួតទាំងអស់ សរុបមាន ៥១ប្រកួត។

- ទស្សនាពូលទាំង៦ នៅខាងក្រោម៖

តើមានរឿងរ៉ាវសំខាន់ៗអ្វីខ្លះធ្លាប់កើតឡើងក្នុងពានរង្វាន់ EURO?

- ប្រទេសក្រិក ធ្លាប់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីឆ្នាំ ២០០៤ ដោយបានឈ្នះនូវពានរង្វាន់មួយនេះ ដោយយកឈ្នះព័រទុយហ្កាល់ ក្នុងវគ្គផ្តាច់ព្រ័ត

- អាល្លឺម៉ង់ និងអេស្ប៉ាញ គឺជាក្លិបដែលទទួលជោគជ័យជាងគេក្នុង EURO ពោលគឺជាក្លិបដែលឈ្នះនូវពាននេះច្រើនជាងគេ (ឈ្នះ ៣លើកដូចគ្នា)

- អេស្ប៉ាញ ជាក្រុមដំបូងគេ ដែលធ្លាប់ឈ្នះពាននេះ ២លើក ជាប់ៗគ្នា គឺកាលពីឆ្នាំ ២០០៨ និង ២០១២

- អង់គ្លេស មិនដែលធ្លាប់ឈ្នះនូវពានរង្វាន់នេះ សូម្បីតែឡើងដល់វគ្គផ្តាច់ព្រ័ត 

តើបារាំងអាចនឹងឈ្នះនូវពាននេះនៅក្នុងទឹកដីរបស់ខ្លួនដែរឬទេ?

បារាំងធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ម្តងដែរ កាលពីឆ្នាំ១៩៩៨ ហើយក្រុមជម្រើសជាតិបារាំងផ្ទាល់គឺជាអ្នកឈ្នះ ដោយកាលនោះក្រុមជម្រើសជាតិបារាំងសំបូរទៅដោយកីឡាករល្បីៗដូចជា៖ Didier Deschamp, Zinedine Zidane និង Laurent Blanc។ តើក្នុងឆ្នាំនេះពួកគេអាចធ្វើបាន ដូចកាលពីឆ្នាំ១៩៩៨ ដោយកែប្រែប្រវត្តិសាស្រ្ត ក្លាយជាជើងឯក EURO នៅក្នុងទឹកដីរបស់ខ្លួន បានដែរទេ?

ជាឆ្នាំរបស់ចក្រភពអង់គ្លេស?

នេះជាលើកទីមួយ ដែលមានប្រទេសដែលមកពី ចក្រភពអង់គ្លេស ៣ក្រុមចូលរួម គឺ អង់គ្លេស វេឡដ៏ និងអៀរឡង់ខាងជើង ប៉ុន្តែគួរឲ្យសោកស្តាយក្រុមជម្រើសជាតិ ស្កុតឡេនមិនបានឡើងមកទេ។

ក្រុមជម្រើសជាតិអង់គ្លេស ជាក្រុមដែលគួរឲ្យកត់សម្គាល់ជាងគេ ក្នុងការប្រកួតព្រឹត្តការណ៍ EURO នេះ ដែលកាលពីវគ្គជម្រុះ ពួកគេមិនដែលចាញ់សោះសូម្បីតែមួយប្រកួត ហើយអង់គ្លេសស្ថិតក្នុងពូលជាមួយក្រុមជម្រើសជាតិ វេឡដ៏ ផងដែរ ដែលមានកីឡាករ Gareth Bale ជាតារាឆ្នើមរបស់ក្រុម។

ក្រុមណាខ្លះបានមកប្រកួតពានរង្វាន់ EURO នេះ ជាលើកដំបូងរបស់ខ្លួន?

គោលបំណងនៃការដាក់ឲ្យមានទាំងអស់២៤ក្រុមចូលរួមនេះ គឺចង់ផ្តល់ឱកាសឲ្យក្រុមដែលមិនធ្លាប់បានឡើងមកលេងសោះ និងចង់ឲ្យពួកគេស្គាល់នូវបទពិសោធន៍មួយនេះ។

ជាការពិតណាស់គឺ វេឡដ៏ និងអៀរឡង់ខាងជើង នេះជាលើកដំបូងរបស់ក្រុមទាំងពីរ ដែលបានមកប្រកួតក្នុងព្រឹត្តការណ៍នេះ។

មិនត្រឹមតែក្រុមទាំង២នេះទេ Slovakia, Albania និង Iceland ក៏នឹងត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តការណ៍នេះដែរ។

ខណៈដែល Slovakia ស្ថិតនៅក្នុងពូលជាមួយ England,  Wales និង Russia ។ Albania វិញអាចនិយាយបានថា ជាសំណាងមួយ ដែលបានមកលេងនូវព្រឹត្តការណ៍នេះ ដោយកាលនោះ Portugal បំបាក់ Denmark ដែលធ្វើឲ្យ Albania មានពិន្ទុឈរខ្ពស់ជាង។ ចំនែកឯ Iceland វិញជាប្រទេសដ៏តូចមួយ ដែលមានប្រជាជនត្រឹមតែ ៣៣ម៉ឺននាក់ប៉ុណ្ណោះ ក៏មានឱកាសបានមកប្រកួតដែរ នេះជាមោទនភាពមួយរបស់ក្រុមជម្រើសជាតិ Iceland។

ទីក្រុងណាខ្លះរបស់ប្រទេសបារាំងទទួលស្វាគមន៍ការប្រកួត?

បារាំងបានរៀបចំ ១០កីឡដ្ឋាន ទៅតាមទីក្រុងនីមួយៗ ដើម្បីរៀបចំនូវការប្រកួតទាំងអស់ ហើយទីក្រុងទាំងនោះមានដូចជា៖ ទីក្រុង Paris, Lens, Lille, Saint-Denis, Marseille, Lyon, Bordeaux, Nice, Toulouse និង Saint-Etienne ។

ដូច្នេះ កុំភ្លេចទស្សនាទាំងអស់គ្នានៅយប់នេះ វេលាម៉ោង២ រំលងអាធ្រាត (ម៉ោងក្នុងប្រទេសកម្ពុជា) ដែលក្រុមជម្រើសជាតិបារាំង នឹងត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិ Romania នៅកីឡដ្ឋានជាតិរបស់ប្រទេសបារាំង Stade de France ហើយក្នុងនោះក៏មាននូវកម្មវិធីបើកសម្ពោធការប្រកួតផងដែរ៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]