(ភ្នំពេញ)៖ នៅពេលនេះ កីឡាករល្បីលំដាប់ពិភពលោក Keisuke HONDA បានកំពុងតែចូល​ជួប​សំដែង​ការ​គួរ​សម ជា​មួយ​នឹង​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) នៅ​ទី​ស្នាក់​ការ​អាវុធ​ហត្ថ ទួល​គោក ដើម្បី​ពិភាក្សា​ការ​ងារ​មួយ​ចំនួន មុន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​បង្ហាញ​បច្ចេក​ទេស​បាល់​ទាត់ នៅ​តារាង​ស្ថិត​ក្នុង​វិទ្យា​ល័យ​ឥន្រ្ទ​ទេវី នា​ពេល​រសៀល​នេះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា កាលពីប៉ុន្មានម៉ោងមុននេះបន្តិច កីឡាករបាល់ទាត់ជនជាតិជប៉ុន Keisuke HONDA បានធ្វើដំណើរមកដល់កម្ពុជា តាមជើងហោះហើរ EVA Air ច្រកទ្វារ VIP​ កាលពីព្រឹកថ្ងៃទី០៩ មិថុនានេះ ដើម្បីបើកមកបើកសាលាបាល់ទាត់ថ្នាល និងផ្តល់បទពិសោធន៍ពីការលេងបាល់ទាត់ កីឡាករក្មេងៗកម្ពុជា។

សូមបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជប៉ុន ដែលកំពុងលេងឲ្យ ក្លឹប AC Milan ក្នុងប្រទេសអ៊ីតាលី ក្រោយពីធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា ម្តងដែរកាលពីខែកញ្ញា ឆ្នាំ២០១៥ ក្នុងវគ្គ ជម្រុះ World Cup 2018 ប្រចាំទ្វីបអាស៊ី ជើងទី២ ជុំទី២ ដោយកម្ពុជា បានចាញ់ជប៉ុន ២-០ ក្នុងនោះ ហុងដា ក៏រកបាន១គ្រាប់ផងដែរនៅនាទីចុងម៉ោង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]