អង់គ្លេស៖ គ្រូបង្វឹកថ្មីរបស់ក្លិប Manchester City លោក Pep Guardiola បានត្រៀមប្រាក់សម្រាប់ចំណាយយ៉ាងច្រើន ដើម្បីធ្វើការទិញយកខ្សែប្រយុទ្ធមួយរូប ដែលគ្រប់បណ្តាក្លិបធំៗចង់បានផងដែរ។

ខ្សែប្រយុទ្ធកំពូល Pierre-Emerick Aubameyang ដែលបច្ចុប្បន្នលេងឲ្យក្លិប Dortmund កំពុងតែស្ថិតក្នុងការចរចាផ្ទេរកីឡកររូបនេះ ទៅកាន់ក្លិបរបស់ប្រទេសអង់គ្លេស Manchester City ដែលគ្រប់គ្រងដោយលោកគ្រូបង្វឹក Pep Guardiola ហើយខណៈនេះដែរ Manchester City បានត្រៀមទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ រួចជាស្រេច ដើម្បីទិញយកកីឡាកររូបនេះ ក្នុងតម្លៃប្រមាណ ៥០លានផោន (ជាង ៧២លានដុល្លារអាមេរិក)។

សូមបញ្ជាក់ផងដែរថា Man City តែងតែប្រាថ្នាចង់ទិញនូវកីឡកររបស់ក្របខ័ណ្ឌ Bundesliga តាំងពីរដូវកាលមុនមកម្ល៉េះ ប៉ុន្តែមិនទាន់បានសម្រេច ខណៈដែលកីឡាករ Aubameyang នេះដែរ ក៏ទទួលបានការចាប់អារម្មណ៏ពីក្លិប Real Madrid ផងដែរ។

Man City បានរៀបចំទឹកប្រាក់ ៥០លានផោនរួចរាល់ហើយ សម្រាប់កីឡាករវ័យ ២៦ឆ្នាំរូបនេះ នឹងត្រៀមផ្តល់នូវប្រាក់ឈ្នួលដល់កីឡាកររូបនេះ ១០លានផោន (ជាង១៤លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំផងដែរ។

គួររំលឹកឡើងវិញថា Man City ក៏ធ្លាប់បានទិញកីឡកររបស់ Dortmund ម្នាក់រួចហើយដែរ ហើយគាត់នឹងត្រៀមទិញយកម្នាក់ទៀត គឺ Aubameyang ដែលរដូវកាលមុនស៊ុតបញ្ចូលទីបាន ២៥គ្រាប់ ក្នុងចំនោម២៩ការប្រកួត។ ចំពោះទឹកប្រាក់ ៥០លានផោន លោក Pep Guardiola គិតថា វាសាកសមនឹងតម្លៃខ្លួន ដែលធ្វើឲ្យ Aubameyang មិនអាចប្រកែកបាន ហើយគាត់បន្ថែមទៀតថា គាត់នឹងទិញយ៉ាងហោចណាស់ កីឡាករ១០នាក់ទៀត សម្រាប់ត្រៀមរដូវកាលថ្មីនេះ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]