ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថា ពីស្វាមីតារាកំប្លែង អ្នកនាង កាតុ ដែលបានធ្លាក់ខ្លួនឈឺ ដាច់សរសៃឈាមក្នុងបេះដូង ដែលត្រូវបញ្ចូនទៅវៀតណាមភ្លាមៗ កាលពីប៉ុន្មានថ្ងៃមុន។

បើតាមការរៀបរាប់ ពីប្រភពសាច់ញាតិ បានឲ្យដឹងថា ស្វាមីរបស់អ្នកនាង កាតុ ហៅលោកខ្យង បានដាច់សរសៃឈាមបេះដូង ដែលធ្វើឲ្យអាការៈធ្វើទុក្ខយ៉ាងខ្លាំង រហូតត្រូវបញ្ចូនទៅមន្ទីរពេទ្យ នៅវៀតណាម។ ហើយក្រោយពីបានទៅដល់ វៀតណាម បានមួយយប់ លោក ខ្យង ក៏បានធូរស្រាលខ្លះៗហើយ។

ក្នុងនោះដែរ កាលពីប៉ុន្មាននាទីមុននេះ នៅក្នុងទំព័រហ្វេសប៊ុក សិល្បករកម្ពុជា ក៏បានបង្ហោះរូប និងសរសេរពាក្យពេចន៍ឆ្លើយឆ្លង រវាងអ្នកនាង កាតុ និងលោកអឹម ជីវ៉ាផងដែរថា "តារាកំប្លែង អ្នកនាងសុខ ចាន់ធីតា ហៅស្រីកាតុ និយាយថា បើយឺតពេលតែបន្តិចខ្ញុំក្លាយជាស្រីមេម៉ាយបាត់ហើយ មកដល់ម៉ោងនេះចំណាយអស់ជិត២ម៉ឺនដុល្លារហើយ។ តារាកំប្លែងស្រីតុ បានឆ្លងឆ្លើយពីប្រទេសវៀតណាម តាមរយៈទូរស័ព្ទជាមួយ លោកអ៊ឹម ជីវ៉ា ដោយនិយាយប្រាប់លោកជីវ៉ាថា៖ ដំបូងខ្ញុំសូមអរគុណដល់បងប្អូនខ្មែរនិងសិល្បករទាំងអស់ ដែលបានជូនពរស្វាមីនាងខ្ញុំបារម្មណ៍ ពីសុខទុក្ខនាងខ្ញុំ នាងខ្ញុំពិតជាអគុណខ្លាំងណាស់ ! បើនិយាយពីប្តីនាងខ្ញុំវិញ នេះជាលើកទីមួយហើយដែលមានជម្ងឺបែបបនេះ ដំបូងប្តីនាងខ្ញុំចុកទ្រូងបន្ទាប់មកក៏សន្លប់បាត់ស្មារតី នាងខ្ញុំភ័យណាស់ ក៏បញ្ជូនប្តីមកមន្ទីពេទ្យកាល់ម៉ែតភ្លាមៗ ហើយខាងលោកគ្រូពេទ្យក៏តម្រូវឲ្យធ្វើការវះកាត់ភ្លាមៗ តែនាងខ្ញុំ សូមដឹកប្តីនាងខ្ញុំមកមន្ទីពេទ្យនៅប្រទេសវៀតណាម! ពេលមកដល់វៀតណាមភ្លាម គ្រូពេទ្យវៀតណាមនិយាយថា បើយឺតពេលតែមួយម៉ោងទៀតអ្នកជំងឺនិងស្លាប់បាត់ហើយ តែពិតជាសំណាងណាស់ ដែលបានមកដល់ពេទ្យទាន់។ ប្អូនដឹងទេពេលដែលប្តីបងឈឺភ្លាម ចឹងបងស្លន់ស្លោរអស់ហើយ ទោះបីចំនាយប៉ុន្មានក៏បងមិនស្តាយ ធ្វើម៉េចឲ្យតែប្តីមានជីវិត ! ស្រីតុនិយាយប្រាប់ទៀតថា៖ ប្តីបងមានជម្ងឺគៀបសសៃឈាមក្នុងបេះដូង ដែលខូចសាទែនសសៃឈាមចំនួនពីរ ដែលត្រូវវះកាត់ចោះសសៃទាំងពីរ! ប៉ុន្មានថ្ងៃមុនបង មិនបានគេងលក់ស្រួលបួលទេ តែពេលដែលប្តីបងវះកាត់ ហើយទើបរាងធូរចិត្តតិច តែបងទើបតែបានគេងលក់ស្រួលយប់មិញទេ ! អូនជីវ៉ាដឹងទេ បើនិយាយពីចំនាយប៉ុន្មានថ្ងៃនេះគឺអស់លុយលើស ២ម៉ឺនដុល្លារហើយ។ លុយបងខំរកទាំងយប់ទាំងថ្ងៃ មិនហ៊ានចាយឡូវនេះ ត្រូវអស់មួយពព្រិចភ្នែក ហើយបើយឺតពេលតែបន្តិចបងក្លាយជាស្រ្តីមេម៉ាយហើយ។ ពិបាកណាស់អូនអើយ ជម្ងឺៗវាចឹង..! តារារូបនេះនិយាយបន្តថា៖ មកដល់ថ្ងៃនេះប្តីបងនិយាយ បានតែដប់ម៉ាត់អីហ្នឹង គាត់ឈប់ហើយ ព្រោះគាត់ហត់ពេកនិយាយច្រើនមិនបាន។ លោកគ្រូពេទ្យនៅវៀតណាមគេ មិនទាន់ឲ្យយើងចេញទេត្រូវតាមដានប្រហែល៤,៥ថ្ងៃឬមួយអាទិត្យទៀត ចាំមើលលទ្ធផលសិន ! រីឯការងារដែលគេកក់លុយ ទាំងប៉ុន្មានត្រូវបានលុបចោល រោងខ្លះត្រូវឲ្យតារាផ្សេងទៅជំនួស! ចាំពេលជាចាំគិតទៀត ធ្វើម៉េចបើចឹងទៅហើយអ្នកណាដែលចង់ជួបនោះ"

យ៉ាងណាមិញ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសម្តែងនូវការព្រួយបារម្មណ៍ និងជូនពរ ឲ្យស្វាមីអ្នកនាង កាតុ ឆាប់ជាសះស្បើយ ពីជម្ងឺដ៏កាចសាហាវនេះផងដែរ៕ 

ស្វាមី តារាកំប្លែង កាតុ បានធ្លាក់ខ្លួនឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ