(ភ្នំពេញ)៖ កីឡាករបាល់ទាត់ជនជាតិជប៉ុន Keisuke HONDA បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅមុននេះបន្តិច តាមជើងហោះហើរ EVA Air ច្រកទ្វារ VIP ព្រឹកថ្ងៃទី០៩ មិថុនានេះ ដើម្បីបើកមកបើកសាលាបាល់ទាត់ថ្នាល និងផ្តល់បទពិសោធន៍ពីការលេងបាល់ទាត់ កីឡាករក្មេងៗកម្ពុជា។

សូមបញ្ជាក់ផងដែរថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជប៉ុន ដែលកំពុងលេងឲ្យ ក្លឹប AC Milan ក្នុងប្រទេសអ៊ីតាលី ក្រោយពីធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា ម្តងដែរកាលពីខែកញ្ញា ឆ្នាំ២០១៥ ក្នុងវគ្គ ជម្រុះ World Cup 2018 ប្រចាំទ្វីបអាស៊ី ជើងទី២ ជុំទី២ ដោយកម្ពុជា បានចាញ់ជប៉ុន ២-០ ក្នុងនោះ ហុងដា ក៏រកបាន១គ្រាប់ផងដែរនៅនាទីចុងម៉ោង៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ នៅចាំបានថា កាលពីឆ្នាំមុន កីឡាករ Honda ក៏បានមកប្រទេសកម្ពុជាម្តងដែរ​ គឺអមជាមួយក្រុមជម្រើសជាតិជប៉ុន ដើម្បីមកប្រកួតជាមួយ ក្រុមជម្រើសកម្ពុជា។

គួររំលឹកផងដែរថា កាលនោះ កីឡាករ Honda ទទួលបានការស្វាគមន៍គាំទ្រច្រើនជាងគេពីសំណាក់បងប្អូនអ្នកគាំទ្រនៅកម្ពុជា ហើយទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្របានថតរូបជាមួយផងដែរ។ 

សូមបញ្ជាក់ផងដែរថា​ កាលនោះក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមជម្រើសជាតិជប៉ុន ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៦មឺុននាក់ តែទោះជាយ៉ាងណាអ្នកគាំទ្រក៏មានមោទនភាពចំពោះការប្រកួតមួយនេះដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]