(ភ្នំពេញ)៖ កីឡាករឆ្នើមនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា មិនបានមើលការទាត់បាល់ពិន័យ ១១ម៉ែត្រ របស់មិត្តរួមក្រុម ប្រាក់ មុន្នីឧត្តម ឡើយនៅនាទីទី៥៩ នៅក្រោយពេលកីឡាករវ័យក្មេងមកពីខេត្តកំពតរូបនេះបានភ្លាត់ ស្នៀតទាត់មិនចូលម្តងមកហើយ កាលពីនៅនាទីទី៥៥ ក្នុងទឹកដីឆាយនីសតៃប៉ិ ជើងទី១។

តែយ៉ាងណាមិញ ចាន់ វឌ្ឍនាកា ក៏បានចូលរួមអបអរសាទរជាមួយមិត្តរួមក្រុមវិញ នៅពេលបានលឺសំឡេងហ៊ោរ កញ្ជ្រៀវ នៅក្រោយពេល ប្រាក់ មុន្នីឧត្តម ធ្វើបានសម្រេច ដោយទទួលលទ្ធផលឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ ២-០ ឡើងជុំទី២ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019។

សូមទស្សនាវីដេអូពីសកម្មភាពភ័យអររបស់ ចាន់ វឌ្ឍនាកា ខាងក្រោម៖ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ឋក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា ក៏សុំទោសក្រោយស៊ុត បាល់ពិន័យ ១១ម៉ែត្រ អត់ចូល ក្នុង​កីឡដ្ឋាន Kaohsiung កាលពី​ថ្ងៃ​ទី​០២ មិថុនា ២០១៦។

លោក ចាន់ វឌ្ឍនាកា ដែលទទួលបានការលើកសរសើរនិងគាំទ្រច្រើនពីអ្នកនិយមទស្សនាការប្រកួតបាល់ទាត់ និងប្រជាពលរដ្ឋនោះ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយបញ្ជាក់ថា«ខ្ញុំពិតជាសុំទោសដែលថ្ងៃនេះខ្ញុំធ្វើអោយបាត់បង់ឱកាសដល់ល្អមួយនេះ ខ្ញុំពិតជាសោកស្ដាយ» ។

ការសុំទោសរបស់កីឡាករខ្សែប្រយុទ្ឋក្រុមបឹងកេតអង្គរនាពេលនេះ បានធ្វើឡើងបន្ទាប់ពីរូបគេ(ចាន់ វឌ្ឍានាកា)បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល នៅក្នុងការប្រកួតវគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 ជើងទី១ ជាមួយម្ចាស់ផ្ទះឆាយនីសតៃប៉ិ ក្នុងកីឡដ្ឋាន Kaohsiung កាលពីល្ងាចថ្ងៃទី០២ មិថុនា ២០១៦ ។

ក្រុមអ្នកតាមដានវិស័យបាល់ទាត់កម្ពុជាបានលើកឡើងថា លទ្ឋផល២-២ជាមួយម្ចាស់ផ្ទះឆាយនីសតៃប៉ិកាលពីថ្ងៃម្សិលមិញនេះ នឹងអាចឲ្យកម្ពុជាមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្តនៅពេលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី០៧ មិថុនា ២០១៦ សបា្តហ៍ក្រោយនេះ ។

យ៉ាងណាក៍ដោយ អ្នកនិយមបាល់ទាត់បានលើកឡើងដែរថា លទ្ឋផលក្រុមណាឡើងទៅវគ្គបន្តនោះ ទាល់តែចប់ការប្រកួត៩០នាទីទើបដឹងក្រុមណាទៅក្រុមណាហាលអាវ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា