ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនភ្លាមៗ ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ ចោមចៅ បន្ទាប់ពីរូបគេ ធ្វើសកម្មភាពចាប់ស្រ្តីម្នាក់សើយសារ៉ុង ថើប និងបឺតមាត់ ត្រូវនាងខាំអណ្តាតឈឺស្រែករត់ចេញ ប៉ុន្តែត្រូវ នាងរងគ្រោះ ស្រែកឲ្យប្រជាពលរដ្ឋ អ្នកជិតខាងជួយឃាត់ខ្លួន ប្រគល់ទៅឲ្យនគរបាល ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ែន ដាលី ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជា កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិ-សង្កាត់ កើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ ធ.ស.ម ភេទស្រី អាយុ២០ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះភូមិ សង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅមើលខោអាវរបស់នាង ដែលហាល នៅជាន់លើ ស្របពេលនោះក៏បានជួបជនសង្ស័យ ដែលបានទៅមើលខោអាវដូចគ្នា ពេលនោះជនសង្ស័យ បានសួរនាំជនរងគ្រោះថា ប្តីទៅធ្វើការវិលត្រឡប់មកវិញហើយឫនៅ ដោយនិយាយ លេងពាក្យពេចន៍ មួយចំនួនទៀត ក្រោយមកក៏យកដៃប៉ះស្មាជនរងគ្រោះ ហើយសុំថើប ពេលនោះជនរងគ្រោះទះជនសង្ស័យ មួយកំភ្លៀង ធ្វើឲ្យជនសង្ស័យខឹងក៏ចាប់នាងរងគ្រោះ ផ្តួលសើយសារ៉ុង និងថើប បឺតមាត់ តែត្រូវនាងខាំអណ្តាត និងមាត់ឈឺស្រែករោទិ៍ដូចគោ ភ្លាមៗនោះ នាងស្រែកឲ្យអ្នកជិតខាង ជួយឃាត់ខ្លួនជនសង្ស័យ ពេលនោះ ប្រជាពលរដ្ឋ រស់នៅជិតនោះ ក៏ឃាត់ខ្លួនជនសង្ស័យ ហើយក៏ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅតែម្តង ក្រោយមក នគរបាលប៉ុស្តិ៍ចោមចៅ ក៏បញ្ជូនមកឲ្យ នគរបាលព្រហ្មទណ្ឌខណ្ឌ ដើម្បីចាត់ការបន្ត និងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ។

បច្ចប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]