AFC Asian Cup គឺជាពានរង្វាន់ការប្រកួតបាល់ទាត់មួយក្នុងតំបន់អាស៊ី ដែលឆ្នាំនេះជាលើកទី១៧ផងដែរ។ ពានរង្វាន់ AFC Asian Cup ត្រូវបានរៀបចំឡើងដោយ សហព័ន្ធបាល់ទាត់ប្រចាំតំបន់អាស៊ាន (Asian Football Confederation) ដែលហៅកាត់ AFC ។ ព្រឹត្តការណ៍នេះធ្វើឡើងក្នុងរយៈពេល៤ឆ្នាំម្តង ហើយកាលពីឆ្នាំ២០១៥ ប្រទេស Australia គឺជាជើងឯក។

ចំនែកក្នុងឆ្នាំ ២០១៩ ខាងមុខនេះដែរ United Arab Emirates នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ AFC Asian Cup ហើយក៏ជាលើកទីមួយផងដែរ ដែលនឹងមានប្រទេសសរុបចំនួន២៤ ចូលរួមប្រកួត។

ទាក់ទងនឹងពានរង្វាន់ AFC Asian Cup ប្រទេសកម្ពុជា ឬក្រុមជម្រើសជាតិកម្ពុជាយើងក៏មានសិទ្ធិចូលរួមប្រកួតដែរ ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះច្រើនដំណាក់កាល ជាក់ស្តែងយើងទើបតែយកឈ្នះ ក្រុមឆាយនីសតៃប៉ិផងដែរ។

ចំពោះការប្រកួតជម្រុះនៃពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធ AFC ដើម្បីរកចំនួនក្រុមដើម្បីបង្រ្គប់ ឲ្យបាន២៤ក្រុម។ ជាក់ស្តែងមានប្រទេសចំនួន១២ រងចាំរួចស្រេចទៅហើយ ក្នុងនោះមានដូចជា៖ United Arab Emirates, Qatar, South Korea, Japan, Thailand, Saudi Arabia, Australia, Uzbekistan, Iraq, Iran, Syria និង China ដូច្នេះ នៅខ្វះតែ១២ ក្រុមទៀតប៉ុណ្ណោះ។

ចំនែឯក្រុមជម្រើសជាតិកម្ពុជាយើង ត្រូវឆ្លងកាត់ការប្រកួតជម្រុះច្រើនទៀត ដើម្បីឈានទៅដល់ការប្រកួត វគ្គចែកពូល នៃព្រឹត្តការណ៍នេះ។

ដំណាក់កាលនៃការប្រកួតមានចែងដូចតទៅ៖

***ជុំទី១ គឺមានទាំងអស់១២ក្រុមចូលរួម (ក្រុមដែលមានចំណាត់ថ្នាក់ទាប ក្នុងតំបន់ Asian) ដោយប្រកួត២ជើង ទាំងក្នុងដី និងក្រៅដី។ 

កាលនោះ ក្រុមជម្រើសជាតិកម្ពុជាយើង បានឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ ៤-១ សរុបលទ្ធផលទាំងពីរជើង។

***ជុំទី២ គឺមានក្រុមទាំងអស់៤០ ចូលរួម (មានក្រុមដែលមានចំណាត់ថ្នាក់ទី១ ដល់ ៣៤ ចាំស្រេច និង៦ក្រុមទៀតដែលបានជម្រុះឈ្នះពីជុំទី១) ដោយចែកជា ៨ពូល លេងពីរជើងសម្រាប់ការប្រកួតនីមួយៗ។

កាលនោះ ក្រុមជម្រើសជាតិកម្ពុជាយើងស្ថិតក្នុង ពូលE ជាមួយក្រុមជម្រើសជាតិ Japan, Syria, Singapore និង Afghanistan

o  អ្នកឈ្នះនៅក្នុងពូលទាំង៨ក្រុម (លេខ១ ក្នុងពូល) និងលេខ២ ក្នុងពូល ៤ក្រុមទៀត ដែលមានពិន្ទុខ្ពស់ នឹងបន្តទៅលេងវគ្គជម្រុះ World Cup បន្តទៀត ហើយនឹងមានឈ្មោះស្រាប់សម្រាប់ពានរង្វាន់ AFC Asian Cup ។

o  ១៦ ក្រុមទៀតដែលមានពិន្ទុខ្ពស់ក្នុងពូល (លេខ២ ក្នុងពូល ចំនួន៤ក្រុមដែលនៅសល់ លេខ៣ក្នុងពូលចំនួន៨ក្រុម និងលេខ៤ ក្នុងពូលដែលមានពិន្ទុខ្ពស់ ចំនួន៤ក្រុម) នឹងបន្តជម្រុះនូវពានរង្វាន់ AFC Asian Cup នៅជុំទី៣។

o  ចំនែកឯ ១២ក្រុមដែលនៅសល់នឹងបន្តទៅប្រកួតវគ្គ Play-Off បន្តទៀតដើម្បីបានឈានទៅជុំទី៣។

ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាយើង ធ្វើមិនបានល្អនៅក្នុងពូល ដោយទទួលបរាជ័យគ្រប់ប្រកួត ហើយស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ តែយ៉ាងណាក្តី យើងត្រូវបានផ្តល់ឱកាសទៅប្រកួតវគ្គ Play-off ដូចមានចែងខាងលើ។

***វគ្គ Play-Off គឺមាន១២ក្រុម ដែលនៅសល់ ពោលគឺក្រុមបាតតារាងនិងមានពិន្ទុតិច ត្រូវប្រកួតគ្នា ២ជើងទៀត អ្នកឈ្នះនឹងឡើងទៅប្រកួតជុំទី៣។

ដោយយើងឃើញហើយថាក្នុងវគ្គ Play Off នេះ ក្រុមជម្រើសជាតិកម្ពុជាយើងទទួលបានជោគជ័យហើយ ដោយបានបំបាក់ក្រុម ចិនតៃបិុ ២-០ កាលពីយប់មិញនេះ និងស្មើក្នុងដីគេ ២-២ ដែលសរុបលទ្ធផលទាំងពីរជើង គឺកម្ពុជា ៤-២ ចិនតៃបិុ ។ ដូច្នេះកម្ពុជាយើងនឹងមានសិទ្ធប្រកួតនៅជុំទី៣បន្តទៀត ។

បញ្ជាក់ផងដែរថា ក្នុងជុំទី៣នេះ មាន២៤ប្រទេស ចូលរួម ហើយ ចែកជា៦ពូល ១២ក្រុមដែលឈ្នះក្នុងពូល លេខ១ និងលេខ២ នឹងបានឡើងទៅលេងពានរង្វាន់ AFC Asian Cup នេះដោយស្វ័យប្រវត្តិ៕

រូបភាព៖ ការប្រកូតជម្រុះជុំទី២ រវាងកម្ពុជា និងជប៉ុន
រូបភាព៖ ការប្រកួតជុំទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និង ម៉ាកាវ

ប្រភព៖ Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]