បរទេស៖ នាពេលថ្មីៗនេះ ឧបករណ៍បច្ចេកវិទ្យាប្លែក និងអស្ចារ្យមួយទៀត ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតប នូវកង្វល់របស់មនុស្សជាច្រើន ជាពិសេសឪពុកម្តាយ ដែលមានសម្រាប់កូនៗរបស់ពួកគាត់ ជុំវិញការញៀនចុចទូរស័ព្ទ ច្រើនលើសកម្រិត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ថានភាពមិនស្រណុកក្នុងខ្លួន ដូចជាការរោយ.ក (Tech Neck) និងលក្ខណៈម្យ៉ាងទៀតហៅថា (Gameboy disease) សុទ្ធតែបង្កឡើងដោយ ការចុច និងសម្លឹងអេក្រង់ក្នុងរយៈពេលជាច្រើនម៉ោងពេក ហើយនេះគឺជាអ្វីដែលមនុស្សជាច្រើន មានក្តីបារម្ភយ៉ាងខ្លាំង ជាពិសេសគឺទៅលើកុមារតែម្តង។ 

របៀបអង្គុយដែលត្រង់ខ្លួន និងត្រឹមត្រូវ

យ៉ាងណាមិញពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បាន បង្ហាញនូវប្រភេទវ៉ែនតាវៃឆ្លាត រួមជាមួយនឹងកម្មវិធីថ្មីមួយ ដែលអាចតាមដាន របៀបអង្គុយរបស់កុមារ និងអាចទាញឲ្យ ពួកគេអង្គុយត្រង់ឡើងវិញ នៅពេលណាដែលពួកគេភ្លេចខ្លួន ឬក៏អង្គុយខុសរបៀបនោះ។

ប្រភេទវ៉ែនតាដ៏ថ្មីប្លែកនេះ មានឈ្មោះថា EyeForcer រួមជាមួយនឹងកម្មវិធី ដែលមកជាមួយនឹងវានោះ មានលក្ខណៈពិសេស អាចចូលទៅបិទកម្មវិធី ដែលក្មេងៗកំពុងតែ បើកដំណើរការនៅលើឧបករណ៍របស់ពួកគេ ប្រសិនណាពួកគេ មិនធ្វើតាមនូវអ្វី ដែលពួកគេត្រូវបានប្រាប់។

វ៉ែនតា EyeForcer មានផ្ទុកប្រភេទ sensor ដែលអាចត្រួតពិនិត្យនូវ លក្ខណៈនិងទីតាំងក្បាល របស់អ្នកដែលពាក់វា នេះមានន័យថា នៅពេលដែលក្បាល របស់អ្នកពាក់ហាក់រាងទ្រោតចុះក្រោមខ្លាំងពេកនោះ ពួកគេនឹងទទួល បានការព្រមាន។ ហើយប្រសិនណាបើពួកគេ ទទួលបានការព្រមាន៥ដង ហើយមិនធ្វើតាមទៀតនោះ កម្មវិធីដែលពួកគេកំពុងតែប្រើប្រាស់ និងត្រូវបានបិទភ្លាមៗ តែម្តង។ 

វ៉ែនតាប្រភេទ EyeForce ក៏មានច្រើនពណ៌ សម្រាប់ជ្រើសរើសផងដែរ

ក្រុមហ៊ុនដែលបានបង្កើត វ៉ែនតាប្រភេទថ្មីនេះ ក៏បានបញ្ជាក់ផងដែរថា “បច្ចេកវិទ្យាថ្មីនេះ គឺអាចជួយបង្រៀនកូនៗរបស់អ្នក អំពីផលប្រយោជន៍នៃរបៀបអង្គុយ ឲ្យបានត្រឹមត្រូវ នៅពេលពួកគេមានអាយុនៅក្មេង។ យើងអាចដឹងបានថា នៅពេលដែលពួកយើង ប្រាប់ឲ្យក្មេងៗធ្វើអ្វីមួយ ដូចជាអង្គុយឲ្យត្រង់ខ្លួននោះ មិនប្រាកដថាពួកគេស្តាប់ និងធ្វើតាមរហូតនោះទេ តែសម្រាប់វ៉ែនតា EyeForcer នេះវិញអាចផ្តល់នូវភាពឯករាជ្យ ក្នុងការកែតម្រូវរបៀបអង្គុយ របស់ពួកគេដោយខ្លួនឯង ព្រោះថាវ៉ែនតានេះ អាចផ្តល់ពេលវេលា ឲ្យពួកគេលេងបានច្រើនថែមទៀត”។

គូសបញ្ជាក់ផងដែរថា វ៉ែនតាប្រភេទ EyeForcer បានកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវានឹងត្រូវដាក់លក់ ក្នុងពេលឆាប់ៗនេះ ក្នុងតម្លៃ១២០ដុល្លារ៕ 

ការអង្គុយមិនត្រឹមត្រូវរបស់កុមារ ជាពិសេសពេលកំពុងលេងហ្គេម

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]