ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួត ដោយក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា យកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ឆាយនីសតៃប៉ិ ក្នុងលទ្ធផល ២ទល់0 ការប្រកួតបាល់ទាត់ ក្នុងវគ្គជម្រុះពាន រង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៦នេះ ជ័យជម្នះមួយចំថ្ងៃកំណើត របស់គ្រូLEE ដ៏ឆ្នើមរូបនេះ។

ក្នុងឱកាសនោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទស្ស និកជនជាង៥ម៉ឺន បានចូលរួមរីករាយនៅទីលាន បាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទិដ្ឋភាព មួយនេះធ្វើឲ្យគ្រូ LEEកាន់តែមានទឹកចិត្តខ្លាំងឡើងក្នុងការពុះពារ និងខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាពរបស់លោក៕

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាធ្វើបានល្អក្នុងទឹកដី នៃកីឡដ្ឋានជាតិអូឡាំពិក ដោយមិនធ្វើឲ្យអ្នកគាំទ្រ ជាង៦ម៉ឺននាក់ខកបំណងឡើយ តាមរយៈប្រកួតឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ (Chinese Taipei) ២-០ នារាត្រីថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦ ជើងទី២ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

ដើម្បីឲ្យប្រាកដថា តើទាំង២គ្រាប់របស់កម្ពុជា ធ្វើបានសម្រេចអស្ចារ្យប៉ុណ្ណា សូមទស្សនាវិដេអូ HighLight ខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]