ជាការពិត មនុស្សភាគច្រើន តែងតែត្អូញត្អែរ និងអន់ចិត្តនឹងខ្លួនឯង ថាហេតុអ្វីបានជារាងស្គមស្គើង គ្មានឡើងគីឡូដូចគេសោះ? ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តដែលចង់មានសាច់ឈាមដូចអ្នកដទៃ លែងពិបាកចិត្តទៀតទៅ ព្រោះថាមានតិចនិកឆ្លាតៗមួយចំនួន អាចជួយអ្នកឲ្យឡើងគីឡូសមតាមបំណងបាន៖

១) ជ្រើសរើសនូវផលិតផលមានជាតិទឹកដោះគោ ស៊ុត ត្រី សាច់ ឲ្យច្រើនជាង នំប៉័ង និងបន្លែជាដើម។ ក្នុងនោះដែរ អ្នកគួរតែបរិភោគនូវអាហារ ដែលផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ដូចជា សណ្តែក គ្រាប់ធញ្ញជាតិ និងអាហារដែលមានជាតិម្សៅ ដូចជា ដំឡូងបារាំង ដំឡូងឈើ និងបាយជាដើម។ 

២) ឧស្សាហ៍ញ៉ាំអាហារសម្រន់ឲ្យបានញឹកញាប់ ដែលជាអាហារសម្រន់ មានកាឡូរីខ្ពស់ ដូចជា ឈីស ទឹកក្រឡុកទឹកដោះគោ នំដុតមូលតូចៗ ផ្លែឈើក្រៀមៗ ទឹកដោះគោជូរជាដើម។ ជាមួយគ្នានោះដែរ អ្នកគួរតែញ៉ាំឲ្យបានច្រើន និងញ៉ាំយ៉ាងតិច៥ ពេលក្នុងមួយថ្ងៃ ដើម្បីអាចឡើងគីឡូ។

៣) ព្យាយាមបន្ថែមជាតិទឹកឲ្យបានច្រើន ដែលអាចផ្គត់ផ្គង់សារធាតុចិញ្ចឹម និងកាឡូរី ដូចជាទឹកដោះគោ ទឹកផ្លែឈើស្រស់ៗ និងភេសជ្ជៈប៉ូវកម្លាំងជាដើម។

៤) អ្នកគួរតែប្រឹងប្រែងហាត់ប្រាណ ដើម្បីបង្កើនសាច់ដុំនៅក្នុងខ្លួនឲ្យរឹងមាំល្អ។ នៅក្នុងនោះ អ្នកគួរផ្ដោតទៅលើការហាត់ប្រាណបែប free weight exercises (មិនមែនប្រើប្រើម៉ាស៊ីន) ដោយតំរង់ទិសដៅទៅកន្លែងក្រុមសាច់ដុំ។ ជាឧទាហរណ៍ អ្នកអាចប្រើប្រាស់ដុំដែក។ ប្រសិនបើអ្នក មានអត្រាការដុតរំលាយអាហារខ្ពស់ វាមានន័យថា អ្នកបានចំណាយថាមពលយ៉ាងច្រើន សូម្បីតែពេលសម្រាក បែបនេះអ្នកគួរតែព្យាយាមហាត់ប្រាណឲ្យលឿនក្នុងរយៈពេលខ្លី ជាជាងការហាត់ប្រាណយឺតៗ មួយៗ និងប្រើរយៈពេលវែង។

៥) ធ្វើជាប្រចាំ៖ វាអាចនឹងចំណាយពេលយូរ បើគិតទៅប្រហែលជា២ ទៅ៣ខែ ទើបគីឡូ ត្រូវបានបង្ហាញឡើង។ ក្នុងនោះដែរ មនុស្សស្រីមួយចំនួន អាចនឹងបាក់ទឹកចិត្ត និងបោះបង់វា នៅពេលពួកគេមិនឃើញលទ្ធផលដោយភ្លាមៗ។ ប៉ុន្តែអ្នកត្រូវចាំថា គ្មានកម្មវិធីឡើងគីឡូឯណា អាចមើលឃើញ លទ្ធផលបានភ្លាមៗនោះទេ ប្រសិនបើខ្លួនរបស់អ្នក មិនអាចអនុវត្តឲ្យបានទៀងទាត់នោះ។

ទាំងនេះជាតិចនិកល្អៗ សម្រាប់បងប្អូននារីៗ ដែលមានរូបរាងស្គមស្គាំងខ្លាំង ចង់មានសាច់ឈាម និងឡើងគីឡូ ដោយមានសុខភាពល្អ និងរឹងមាំ៕ 

រូបតំណាង

ប្រភព : បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ