បាត់ដំបង៖ មន្រ្តីជលផលខេត្តម្នាក់ បានចេញពីផឹកស៊ី ស្រវឹងស្រាជិះម៉ូតូលឿនជ្រុល ទៅបុកគោយន្តពីក្រោយ បាក់កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកម្ចាស់គោយន្តភ័យខ្លួន បានគេចខ្លួនបាត់ រីឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

មន្រ្តីនគរបាលចរាចរ ស្រុកសង្កែម្នាក់ បានឲ្យដឹងថា ជនរងគ្រោះដែលបានបុកគោយន្តកន្រ្តៃ ពីក្រោយបណ្តាលឲ្យស្លាប់នោះ មានឈ្មោះ ឈា ហាវ ភេទប្រុស អាយុ៥៦ឆ្នាំ ជាមន្រ្តីរដ្ឋបាលជលផល ខេត្តបាត់ដំបង មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ចំណែកអ្នកបើកបរ គោយន្តកន្រ្តៃមាន ឈ្មោះ កេង វិច ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ (បានរត់គេចខ្លួនបាត់)។

សាក្សីនៅជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានគោយន្តកន្រ្តៃ ១គ្រឿង បានបើកមកពីស្រែ សំដៅទៅផ្ទះ ពីជើងទៅត្បូង លុះមកដល់ ចំណុចកើហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ពាក់ស្លាកលេខរដ្ឋ ជិះម្នាក់ឯង ស្របទិសគ្នាបើកបរយ៉ាងលឿន ទំនងជាស្រវឹងខ្លាំង បានជ្រុលទៅបុកគោយន្តពីក្រោយ ពេញមួយទំហឹង បណ្តាលឲ្យរយះថ្គាម និងបាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ពេលនោះម្ចាស់គោយន្តឃើញដូច្នេះ ក៏បើកគោយន្ត បន្តទៅទុកផ្ទះ រួចគេចខ្លួនបាត់។ ក្រោយកើតហេតុហើយ កម្លាំងនគរបាលចរាចរខេត្ត បានបើករថយន្ត ចុះទៅវាស់វែង និងជួយដឹកសពជនរងគ្រោះទៅផ្ទះ ដើម្បីធ្វើបុណ្យ តាមប្រពៃណី។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងធ្វើបុណ្យនៅផ្ទះ ឯមធ្យោបាយទាំងគ្រឿង ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំធ្វើការដោះស្រាយ តាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]