ភ្នំពេញៈ ជនសង្ស័យម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេយកថ្នាំញៀនចំនួន ៣កពា្ចប់ បម្រុងនឹងចែកចាយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅផ្លូវលំ ម្តុំវិហាចាម ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ុង វិត ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះនគរបាល ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់តូច ប្រភេទម៉ាទឹកកក និងម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ច.២៩៤២ភព១ ផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនដំបូងនគរបាលមូលដ្ឋាន ដើរល្បាតប្រទះឃើញជនសង្ស័យ ដោយមាន ការសង្ស័យក៏ឃាត់សាកសួរមើល រួចឆែកឆេរ ក៏ប្រទះឃើញថ្នាំញៀន ៣កញ្ចប់តូច នៅជាប់នឹងខ្លួន ទើបធ្វើការឃាត់ខ្លួនតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាល ព្រហ្មទណ្ឌខណ្ឌ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមនីតិវិធី៕

Photo by DAP-NEWS

ដោយៈដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]