អឺុរ៉ុប៖ វាជារឿងធម្មតាទេ ក្នុងនាមជាកីឡាករល្អម្នាក់ តែងតែមានការចាប់អារម្មណ៍ពីក្លិបធំៗ ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន Luiz Suarez ត្រូវបាន Barcelona ចាប់អារម្មណ៍ ក៏ទិញយក។ រដូវកាលនេះវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺកីឡាករ Philippe Coutinho ដែលជាខ្សែបំរើឆ្នើមរបស់ក្លិប Liverpool ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Barcelona ដែរ។ ប៉ុន្តែវាមិនងាយស្រួលនោះទេក្នុងការនាំយកកីឡាកររូបនេះទៅ ក៏ព្រោះតែក្លិបកំពូលរបស់ប្រទេសបារាំង PSG ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ។

នេះបើយោងតាមសារព័ត៌មាន The Sun ឲ្យដឹងថា Barcelona និង PSG កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីនាំកីឡកររូបនេះមកលេងឲ្យក្លិបរបស់ខ្លួន នៅក្នុងអំឡុងពេលទីផ្សារទិញ-លក់ កីឡករនារដូវក្តៅខាងមុខនេះ។

ខណៈនេះដែរ ខ្សែរបំរើ Philippe Coutinho ដែលមានសញ្ជាតិដើមប្រេស៊ីលរូបនេះកំពុងតែជួយក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ Copa America តែយ៉ាងណាមិញ ក៏ត្រូវបានគេរាយការណ៍មកថា អាចនឹងត្រូវចាកចេញពីទឹកដី Anfield របស់ Liverpool នារដូវក្តៅខាងមុខនេះ។

ចំណែកឯក្លិបកំពូលរបស់ប្រទេសបារាំង PSG វិញ​​ ក៏បានត្រៀមនូវសំណើររួចរាល់ហើយដែរ ដែលមានតម្លៃ ២៥លានផោន សម្រាប់តម្លៃខ្លួនកីឡាកររូបនេះ ក្នុងការផ្ទេរទៅលេងឲ្យក្លិប PSG ខណៈដែល Barcelona ក៏បានទាក់ទងទិញកីឡកររូបនេះដែរ សោយសារទម្រង់លេង និងស្ទីលនៃការលេងរបស់ Coutinho សាកសមលេងឲ្យ Barcelona។

គួររំលឹកផងដែរថា មិត្តរួមជាតិរបស់ Coutinho កីឡាករ Neymar ក៏ធ្លាប់បានបញ្ចុះបញ្ចូលឲ្យរូបគេមកលេងឲ្យ Barcelona ដែរដោយកាលនោះ Neymar បាននិយាយថា « Coutinho ជាកីឡករល្អម្នាក់ ខ្ញុំចង់ឲ្យគេមកលេងជាមួយខ្ញុំនៅ Barcelona នៅថ្ងៃណាមួយ ព្រោះកំរិតរបស់គាត់សាកសមនឹងលេងនៅទីនេះ » ៕

សូមបញ្ជាក់ផងដែរថា Coutinho បានចុះកុងត្រាថ្មីជាមួយ Liverpool រហូតដល់ឆ្នាំ២០២០ ដូច្នេះប្រសិនបើរូបគេចង់ចាកចេញមែន Liverpool នឹងកំណត់នូវតម្លៃខ្លួនកីឡាកររូបនេះទៅតាមសមត្ថភាពរបស់គេ ពោលគឺអាចលក់ក្នុងតម្លៃថ្លៃ តែយ៉ាងណាក្តីនេះគឺជាការសម្រេចចិត្តរបស់ Coutinho៕

ប្រភព៖ Euro Sport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]