Huawei P9 កែប្រែសករាជថ្មីនៃកំពូលស្មាត តាមរយៈបច្ចេកវិទ្យាកាមេរ៉ាភ្លោះ Leica

ភ្នំពេញ៖ Huawei P9 ធ្លាប់បានធ្វើឲ្យពិភពលោកទាំងមូលកក្រើក រំជើបរំជួលម្តងរួចមកហើយកាលពីថ្ងៃទី 6 ខែមេសា ក្នុងការដាក់តាំងបង្ហាញ និងសម្ពោធជាផ្លូវការនៅទីក្រុងឡុងដ៍ ប៉ុន្តែថ្មីៗនេះ Huawei P9 បានធ្វើឲ្យមានការំជើបរំជួលសារជាថ្មី ម្តងទៀត ដោយមានការទន្ទឹងរង់ចាំនូវ វត្តមានរបស់ទូរស័ព្ទ មូឌែលថ្មីនេះ យ៉ាងអន្ទៈសារបំផុតពីសំណាក់អ្នកនិយមស្មាតហ្វូន នៅកម្ពុជាបន្ទាប់ពី លេចឮដំណឹងថា Huawei P9 និងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ។

ដើម្បីជាការឆ្លើយតបទៅកាន់ការទន្ទឹងរង់ចាំនេះ កាលពីថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2016 ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំនូវកម្មវិធីដាក់សម្ពោធជាផ្លូវការ និងដំណើរការលក់ កំពូលស្មាតហ្វូន ជំនាន់ថ្មី ដែលត្រូវបានដឹងថា ជាស្មាតហ្វូនដំបូង ដែលមានបំពាក់នូវកាមេរ៉ា ដល់ទៅពីរ បច្ចេកវិទ្យាថ្មីស្រឡាង ជាសមិទ្ធិផលនៃការរួមសហការគ្នា ររវាងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន Leica Camera AG ដែលកម្មវិធីដ៏មហស្ចារ្យនេះប្រព្រឹត្តិទៅនៅ រោងភាពយន្ត Major Cineplex ផ្សារទំនើប AEON Mall។ 

ក្នុងកម្មវិធីសម្ភោធដ៏វិសេសនោះ ក៏មានការអញ្ជើញចូលរួមពី តារាបង្ហាញម៉ូតល្បីៗ លំដាប់កំពូល នៅកម្ពុជា ដែលមានឈ្មោះ បោះសម្លេង ក្រុមចម្រៀង Acoustic និងជាពិសេស កំពូលតារា ចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា មាស សុខ សោភា ឯកអគ្គរាជទូតសុច្ឆន្ទៈ អ្នកជំនាញ ថតរូបអាជីពល្បីៗ អ្នកគាំទ្រ (Fans) និងបណ្តាញអ្នកសារព័ត៌មានជាច្រើនរូប ដែលញំាងឲ្យកម្មវិធី មានសភាពអ៊ូអរខ្លាំង។ ជាពិសេស គឺវត្តមានរបស់ Huawei P9 និង ការបង្ហាញ ឲ្យកាន់ តែច្បាស់ពីសមត្ថភាពពិតគ្មានគូប្រៀប ក្នុងការថតរូបអាជីពរបស់កាមេរ៉ាភ្លោះលើ Huawei P9 ។

ថ្លែងក្នុងឱកាសបើកសម្ភោធ Huawei P9, Huawei P9 Plus & P9 Lite លោក Liu Ziyang ហៅ ជេ សុន ប្រធាន នាយកដ្ឋាន ឩបករណ៏ចល័តរបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា (Cambodia Huawei Mobile Device Department) បានឲ្យដឹងថា “ចំណុចលេចធ្លោរបំផុតរបស់ Huawei P9 គឺកាមេរ៉ាភ្លោះដែលមានសមត្ថភាពអាចផ្តិត យករូបភាព ពណ៌បានច្បាស់ល្អ មិនត្រឹមតែប៉ុណ្ណឹង អ្នកក៏អាចថតរូបសខ្មៅ បានយ៉ាងប្រសើរផងដែរ។” លោកបានបន្ថែមទៀតថា “Huawei P9 តម្រូវសម្រាប់អ្នកចូលចិត្តថតរូប និងអ្នកជំនាញថត រូបអាជីព ដោយសារតែកាមេរ៉ានីមួយៗ របស់ស្មាតហ្វូនជំនាន់ថ្មីនេះមានទំហំដល់ ទៅ 12 មេហ្គាភិច សែល ។” “ខ្ញុំធ្លាប់បានឮពីអ្នកជំនាញថតរូបអាជីពភាគច្រើន និយាយពីអាថ៌កំបាំងនៃការថតរូប របស់គាត់ គាត់បាននិយាយថា ពន្លឺគឺជាធាតុផ្សំសំខាន់បំផុតនៅក្នុងការថតរូប។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមជម្រាបទៅដល់អ្នកជំនាញថតរូបទំាងអស់ថា ចំពោះ Huawei P9 ពន្លឺមិនមែនជាបញ្ហាដែល គួរឲ្យព្រួយបារម្ភទៀតនោះទេ ដោយសារកាមេរ៉ាភ្លោះរបស់ Huawei P9 វាមានមុខងារចាប់យក រូបភាពដិតភ្លឺច្បាស់ ស្រទន់ ម៉ត់ រហ័ស បើទោះបីជាអ្នកស្ថិតក្នុងលក្ខខណ្ឌពន្លឺតិច រឺទីងងឹតយ៉ាង ណាក៏ដោយ”។

កញ្ញាមាស សុខសោភា ឯកអគ្គរាជទូតសុច្ឆន្ទៈ ដែលមានវត្តមាន នៅក្នុង កម្មវិធីសម្ពោធនោះបាន ឲ្យដឹងផងដែរថា “ខ្ញុំធា្លប់បានសាក កាមេរ៉ារបស់ P9 នេះកាលពីថ្ងៃទី 30 ខែមេសា កន្លងមក ជាមួយក្រុមការងារ Huawei និងបងៗអ្នកសារព័ត៌មាន ឃើញថា រូបថតដែលផ្តិតយកដោយ កាមេរ៉ាភ្លោះ Huawei P9 ចេញមកម៉ត់ស្អាតមែនទែន ខ្ញុំមានអារម្មណ៍ ហាក់បីដូចជា ខ្ញុំកំពុងតែយកកាមេរ៉ា ថតរូបអាជីព Leica មកថតអីចឹង។ ខ្ញុំចាំបានថា កាលហ្នឹង អ្វីដែលខ្ញុំភ្ញាក់ផ្អើលខ្លាំង គឺកាមេរ៉ាភ្លោះ។” កញ្ញាមាស សុខសោភា បន្តថា “លើកទីមួយក្នុងជីវិតហើយ ដែលឃើញបច្ចេកវិទ្យាថ្មី ផលិត ជាទូរស័ព្ទស្មាតហ្វូន មានកាមេរ៉ាភ្លោះអីចឹងនោះ ខ្ញុំសូមសសើរ Huawei ណាស់ ដែលអាច រកឃើញអ្វីដែលថ្មី ប្លែក មិនច្រំដែល គឺខុសពីស្មាតហ្វូនដទៃទៀត”។ 

យ៉ាងណាមិញ កម្មវិធីសម្ភោធជាផ្លូវការរបស់ទូរស័ព្ទម៉ូឌែល Huawei P9, Huawei P9 Plus Huawei P9 Lite បានទាក់ទាញចំណាប់ អារម្មណ៍ និងទទួលបានការកោតសសើរខ្លាំងពីសំណាក់ អ្នកចូលរួមទាំងអស់ ហើយនៅក្នុងកម្មវិធី មានជាការបង្ហាញម៉ូត ដោយតារាល្បីៗស្រស់ស្អាត កាន់ជាមួយនឹងទូរស័ព្ទម៉ូឌែល Huawei P9 និងមានជាការដាក់អោយសាកល្បងនូវសមត្ថភាព និងគុណភាពរបស់ទូរស័ព្ទ Huawei P9 កំពូល ស្មាតហ្វូន ជំនាន់ថ្មីរបស់ Huawei ផងដែរ។ “បាទ ក្នុងនាមខ្ញុំបាទជាជាងថតរូបអាជីពមួយរូបពិតជាចាប់អារម្មណ៍ខ្លាំង លើសមត្ថភាពដ៏កំពូល កាមេរ៉ាភ្លោះរបស់ P9 ដែលពុំធ្លាប់មានពីមុនមកលើស្មាតហ្វូនដទៃ” នេះបើតាមការបញ្ជាក់ពីលោក នារាយ៏ រាជសី នាយកគ្រប់គ្រងក្រុមហ៊ុនថតរូបម្នាក់ ដែលមានវត្តមាននៅក្នុងកម្មវិធីសម្ភោធ Huawei P9, Huawei P9 Plus & P9 Lite និយាយ និងបន្តថា “វាពិតជាអស្ចារ្យមែន”! 

Huawei P9 នឹងដាក់ដំណើរការ លក់ជាផ្លូវការចាប់ពីថ្ងៃសម្ភោធនេះតទៅហើយ! នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ អ្នកប្រើប្រាស់ទាំងអស់ ដែលកំពុងតែទន្ទឹងរង់ចាំ ការមកដល់របស់ស្មាតហ្វូនត្រកូល P។ ក្នុងឱកាសនេះ ក្រុមហ៊ុន Huawei និងប្រកាសលក់ស្មាតហ្វូន P9 នៅក្នុងតម្លៃត្រឹមតែ 469$, P9 Plus មានតម្លៃត្រឹមតែ 680$ nig P9 Lite មានតម្លៃត្រឹមតែ 249$ ប៉ុណ្នោះ។ ជាពិសេស អតិថិជនអាចទទួលបានទូរស័ព្ទដ៏ស្រស់ស្អាត P9 តាមរយៈការទិញបង់រំលស់ពី Aeon ក្នុងអត្រាការប្រាក់ពិសេស សូមប្រញាប់ឡើងកុំអោយឱកាសនេះកន្លងផុតទៅ។ 

ជាមួយនឹងលក្ខណៈពិសេសទាំងអស់ដែល Hauwei P9 មាន ទូរស័ព្ទនេះវាកាន់តែអស្ចារ្យទៅទៀត ជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart ។ Power +ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ផ្តល់ឱ្យអតិថិជនទាំងអស់នូវអ្វីដែលពួកគេត្រូវការ- ទិន្នន័យ1000MB, 250 នាទីក្នុងការហៅចេញក្នុងប្រព័ន្ធ ការផ្ញើសារ គ្មានដែនកំណត់និងការប្រើប្រាស់បណ្តាញ សង្គមដោយឥតកំណត់។ ពេលដែលអ្នកជាវទូរស័ព្ទ Huawei p9 អ្នកនឹងទទួលបាន ការប្រើប្រាស់គម្រោង Power + ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart + ឥតគិតលុយរហូតដល់ 4 សប្តាហ៍សម្រាប់ ហើយក៏នឹងទទួលការរីករាយជាមួយ អ៊ិនធឺណិតល្បឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ។

ដើម្បីរីករាយជាមួយអត្ថប្រយោជន៍អតិថិជនដែលជាវ Huawei P9 ទាំងអស់គ្រាន់តែដាក់បញ្ចូលស៊ីម ថ្មីឬស៊ីមមាន ស្រាប់របស់ពួកគេទៅក្នុងទូរស័ព្ទរួចចុច * 1010 # ដើម្បីទទួលយកកញ្ចប់ដ៏ពិសេសនេះ ហើយចុះឈ្មោះទៅក្នុងគម្រោង Power+ ដោយចុច *700* 100# ។ Smart ក៏ជាប្រតិបត្តិករទីមួយដែល នាំយកទូរស័ព្ទ Huawei P9 នេះ ចូលទៅក្នុងទីផ្សារកម្ពុជាហើយលោកអ្នកអាចរក Huawei P9 បាននៅ Smart Shop ព្រះមុនីវង្ស នេរុហ៍, មជ្ឈមណ្ឌលភ្នំពេញ, សូរិយា, មជ្ឈមណ្ឌល TK Avenue សៀមរាមនិងបាត់ដំបង។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា