អឺុរ៉ុប៖ Zlatan Ibrahimovic ដែលមានវ័យ៣៤ឆ្នាំ ត្រូវបានគេរំពឹងថា នឹងផ្ទេរមកលេងឲ្យក្លិបបិសាចក្រហម Manchester United ក្នុងអំឡុងពេលសប្តាហ៍នេះ មុននឹងការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុបចាប់ផ្តើម។
កីឡាករដែលមានសញ្ជាតិស៊ុយអែតរូបនេះ នឹងប្រកាសឈ្មោះក្លិប ដែលខ្លួននឹងត្រូវលេងឲ្យនៅរដូវកាលក្រោយ នៅថ្ងៃអង្គារ៍ស្អែកនេះ។
គួររំលឹកផងដែរថា បន្ទាប់ពី Zlatan ប្រកាសខ្លួនចេញពី PSG ភ្លាម ក្លិបធំៗមួយចំនួនក៏បានទាក់ទងទៅកីឡាកររូបនេះភ្លាមៗដែរ ជាក់ស្តែងដូចជា Manchester United ជាដើម។ ជាមួយគ្នានេះ ក្នុងការផ្ទេរមកកាន់ Man Utd វាគឺជារឿងល្អមួយសំរាប់គ្រូបង្វឹកថ្មីរបស់ក្លិប លោក Jose Mourinho ព្រោះនេះគឺជាកីឡករដំបូងដែល Jose នាំយកមកលេងឲ្យក្លិប។
ជុំវិញមន្ទិលសង្ស័យទាំងអស់ នឹងលាតត្រដាងនូវថ្ងៃស្អែកនេះ ព្រោះកីឡាករ Zlatan Ibrahimovic ផ្ទាល់គាត់បាននិយាយថា «នឹងមានការប្រកាសជាផ្លូវការមួយ នៅថ្ងៃទី៧ ដែលទាក់ទងពីអនាគតក្លិបរបស់ខ្ញុំ ហើយវានឹងក្លាយជាប្រធានបទដ៏ក្តៅមួយ ក្នុងអំឡុងពេលទីផ្សាទិញ-លក់ កីឡករចាប់ផ្តើម » ។
បញ្ជាក់ផងដែរថា បន្ទាប់ពី Ibrahimovic បានជួយឲ្យក្រុមជម្រើសជាតិស៊ុយអែតឈ្នះទៅលើក្រុមជម្រើសជាតិវែលកាលពីយប់មិញនេះ ហើយរូបគាត់ត្រូវបានអនុញ្ញាតិពីគ្រូបង្វឹកក្រុមជម្រើសជាតិ ដោយមិនចាំបាច់ធ្វើការហ្វឹកហាត់ឡើយ ដើម្បីឲ្យគាត់មានពេលវេលាសម្រេចចិត្ត អនាគតក្លិបរបស់គាត់៕
ប្រភព៖ Mirror
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]