ដោយសារតែចង់ថែរក្សានូវភាពថ្លៃថ្នូររបស់ប្រទេសខ្លួន បានធ្វើឲ្យគេហទំព័រមួយរបស់ ប្រទេសសឹង្ហបុរីធ្វើការសំណូមពរទៅកាន់ សិស្សគ្រប់គ្នា ឲ្យធ្វើការដោះសំលៀកបំពាក់ឯកសណ្ឋានសិស្ស និងសូមទៅកន្លែងឯកជន ប្រសិនជាចង់មានភាពស្និតស្នាលនឹងគ្នា។

ដោយសារតែបច្ចុប្បន្ន មានសិស្សជាច្រើនគូ បានព្យាយាមបង្ហាញភាពស្និតស្នាលនឹងគ្នា ក៏ដូចជាការអោបថើប នៅក្នុងឡានក្រុងសាធារណៈ និងនៅក្នុងរថភ្លើង ដែលខ្លួនកំពុងតែស្ថិតនៅ ក្នុងឯកសណ្ឋានសិស្សសាលាថែមទៀត បានធ្វើឲ្យមានការនិយាយវែកញែក ជាច្រើនទាំងក្នុង និងក្រៅប្រព័ន្ធអិនធើណេត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យ ភ្ញាក់ផ្អើល និងធ្វើប្រជាជនជាច្រើន ធ្វើការពិភាក្សាគ្នានោះគឺការអោបថើប នៅក្នុងឡានក្រុងរបស់សិស្សសាលា។ នៅក្នុងនោះក៏មាន អ្នកដំណើរជាច្រើនដែលស្ថិត នៅលើឡានក្រុងមានការ ភ្ញាក់ផ្អើល និងក្រឡេកទៅមើលពួកគេ តែអ្វីដែលពិសេសនោះ គឺសិស្សស្រីបានអង្គុយពីលើ ក្មេងប្រុសនោះនិងថើបគ្នា។

នេះជាកំហុសឆ្គងដ៏ធំ សម្រាប់ខ្លួនជាសិស្ស ដែលបានបង្ហាញនូវសកម្មភាពបែបនេះ នៅមុខសាធារណៈជន។ សូមជួយថែរក្សា នូវភាពកិត្ដិយសសម្រាប់ ខ្លួនឯង រួមទាំងជាតិផង។

តើប្រិយមិត្ដយល់ថា នេះជាអ្វីដែលសិស្សត្រូវតែ ធ្វើបន្ទាប់ពីមុន និងចេញពីសាលាមែនទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]