ភ្នំពេញ ៖ រថយន្ដលុច្សស៊ីស ពណ៌ខ្មៅ ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ ២ឡ ៤៤៤៨ ត្រូវបានភ្លើងឆេះស្ទើរទាំងស្រុង កាលពីវេលា ម៉ោង ៣ និង១៥នាទី រសៀល ថ្ងៃទី២៤ ខែ កុម្ភៈ នេះ ខណៈដែលម្ចាស់របស់វាបានទុក ចោល នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ទាំង ហាលថ្ងៃ ។ ម្ចាស់រថយន្ដដែលមិន ប្រាប់ឈ្មោះ របស់ ខ្លួនបានឱ្យដឹងថា លោកក៏ មិនទាន់ដឹងមូលហេតុពិតប្រាកដ ដែលនាំឱ្យ មានភ្លើងឆេះរថយន្ដរបស់លោកនោះទេ ប៉ុន្ដែ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ ពីរូបលោកទុករថយន្ដចោល កណ្ដាលហាល ថ្ងៃ ទំនងជាឆ្លងចរន្ដភ្លើង ។

ចំពោះហេតុការណ៍នេះ ត្រូវបានម្ចាស់ រថយន្ដ និងប្រជាពលរដ្ឋនៅក្បែរនោះជួយ ពន្លត់ទាន់ពេលវេលា នៅវេលាម៉ោង ៣និង ៣០នាទី ប៉ុន្ដែ មិនបានឃើញសមត្ថ កិច្ចណា មួយទៅកន្លែងកើតហេតុឡើយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]