កម្មវិធីប្រកួតជើងឯកបាល់ទះថ្នាក់ជាតិរបស់ស្រាបៀរ លីអូ ឆ្នាំ២០១៦ បានជ្រើសរើសក្រុមខ្លាំងទាំង១០ មកពីតំបន់ ផ្សេងៗគ្នារួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីប្រយុទ្ធដណ្តើមជើងឯករបស់ Division B ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ នៅទីលានពហុកីឡដ្ឋានជាតិ ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ ទូរទស្សន៍ My TV ចាប់ពីម៉ោង២ រសៀល ដល់ម៉ោង ៦ល្ងាច។

យ៉ាងណាមិញ ក្រុមខ្លាំងទាំងដប់ មានដូចរាយនាមខាងក្រោម៖

១. កងពលតូចលេខ៣១ការពារកោះឆ្នេរ

២.វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

៣. យុវជនបាត់ដំបង

៤. យុវជនស្ម័គ្រចិត្តសសរស្តម្ភ

៥. ខ្មែរសាមគ្គីខេត្ដកំពង់ចាម

៦. Aqua Family Resort

៧. កងពលតូចអន្ដរាគមន៍លេខ៧

៨. មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន

៩. យុវជនភ្នំពេញថ្មី

១០. ស្នងការនគរបាលខេត្ដកំពង់ចាម

ក្នុងនោះក្រុមប្រឹក្សា និងគណៈកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន៖

ពូល A : កងពលតូចលេខ៣១ការពារកោះឆ្នេរ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, យុវជនបាត់ដំបង, យុវជនស្ម័គ្រចិត្តសសរស្តម្ភ និងខ្មែរសាមគ្គីខេត្ដកំពង់ចាម។

ពូល B :Aqua Family Resort, កងពលតូចអន្ដរាគមន៍លេខ៧, មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន, យុវជនភ្នំពេញថ្មី និងស្នងការនគរបាលខេត្ដកំពង់ចាម។

យ៉ាងណាមិញ លទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃម្សិលមិញទី០៥ ខែមិថុនា ឆ្នាំ២០១៦ មានដូចខាងក្រោម៖

១. កងពលតូចលេខ៣១ការពារកោះឆ្នេរ 3-1 យុវជនស្ម័គ្រចិត្តសសរស្តម្ភ (25-16, 25-27, 25-21, 26-24)

២. វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា 3-1 យុវជនបាត់ដំបង (25-20, 20-25, 25-17, 25-23) ។

ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ http://www.leocupvolleyball.com/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]