បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ការប្រើប្រាស់របស់មនុស្សក៏កាន់តែទំនើបឡើងៗ ជារៀងរាល់ថ្ងៃ។ ក្នុងនោះការសាកថ្មទូរស័ព្ទ ឬ Quick Charge បានទទួលការពេញនិយមយ៉ាងខ្លាំង ពីសំណាក់មនុស្សគ្រប់វ័យ។ ប្រសិនអ្នកចង់បានទូរស័ព្ទដៃដែលសាកថ្មឆាប់ពេញ និងកាន់ថ្មបានយូរ តោះទៅមើលប្រភេទទូរស័ព្ទដៃទាំង១០ម៉ូដែល ដែលជាប់ចំណាត់ថ្នាក់ ប្រភេទទូរស័ព្ទដែលអាចសាកថ្មបានលឿន រហ័ស និងកាន់ថ្មប្រើប្រាស់បានយូរជាងគេ។

#1 LG G5/LG V10

ជាការពិតណាស់ G5 LG និង LG V10 អាចធ្វើការសាកថ្មបានយ៉ាងលឿន ដោយប្រើ រយៈពេលមិនលើសពី 1 ម៉ោង 18 នាទីនោះទេ អ្នកក៏អាចយកវាទៅប្រើការបានហើយ។

• សាកពី 0% - 100% ប្រើពេល 1 ម៉ោង 16នាទី (G5) | 1 ម៉ោង 5នាទី (V10)

• កម្លាំងភ្លើងសាក : 9 V - 1.8 A ឬ 5 V - 1.8 A

• កម្លាំងថ្មៈ 3,000 mAh(V10) | 2,800 mAh (G5)

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 5 ម៉ោង 51 នាទី។

#2 Samsung Galaxy S6 | Note 5 | S7

ទោះបីជា Samsung ទាំងបីម៉ូដែលនេះជាប់លំដាប់ថ្នាក់ទីលេខ២ក៏ដោយ ប៉ុន្តែបើប្រៀបធៀបនឹងកាលពីមុន អាចនិយាយបានថា វាមានកម្លាំងថ្មខ្លាំងដោយសារតែវាបានបំពាក់នូវបច្ចេកវិទ្យាតិចណូឡូជី Fast Charge ដ៏ទំនើបបំផុតនៅលើទូរស័ព្ទទាំង៣ម៉ូដែលនេះ។

• សាកពី 0% - 100% ប្រើពេល 1 ម៉ោង 18 នាទី (S6) / 1 ម៉ោង 21 នាទី (Note 5) / 1 ម៉ោង 28 នាទី (S7)

• កម្លាំងភ្លើងសាក : 2,550 mAh (S6) | 3,000 mAh (Note 5) | 3,000 mAh (S7)

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 7 ម៉ោង 14 នាទី (S6) | 9 ម៉ោង 11 នាទី (Note 5) | 6 ម៉ោង 37 នាទី (S7) ។

#3 Google Nexus 6P

ក្រៅពីជាទូរស័ព្ទ Nexus ដែលដើរលឿនបំផុតហើយ វាក៏នៅមានល្បឿននៃការសាកថ្ម និងការកាន់ថ្មបានយូរមិនចាញ់ទូរស័ព្ទដទៃទៀតឡើយ ពីព្រោះថា USB-C និងថាមពលនៃការស្រូបយកភ្លើងដែលបានសាក លឿនរហ័សទាន់ចិត្ត។

• សាកពី 0% - 100% ប្រើពេល 1 ម៉ោង 29 នាទី

• កម្លាំងភ្លើងសាក : មិនបានបញ្ជាក់

• កម្លាំងថ្ម : 3,450 mAh

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 6 ម៉ោង 24 នាទី ។

#4 Samsung Galaxy S7 edge

ទោះបីជាស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ៤ តែសម្រាប់ Samsung Galaxy S7 edge មានកម្លាំងថ្មខ្លាំងរហូតទៅដល់ 3,600 mAh ដែលធ្វើឱ្យអ្នកប្រើលែងមានកង្វល់ទៀតហើយ។

• សាកពី 0% - 100% ប្រើពេល 1 ម៉ោង 39 នាទី

• កម្លាំងភ្លើងសាក : 9 V - 1.8 A ឬ 5 V - 1.8 A

• កម្លាំងថ្ម : 3,600 mAh

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 7 ម៉ោង 18 នាទី ។

#5 HTC 10 | Nexus 5x

មកទាំងគូរតែម្តងដោយភាពចៃដន្យ ព្រោះថាទូរស័ព្ទដៃទាំងពីរគ្រឿងនេះអាចសាកថ្មពេញបានក្នុងរយៈពេលតែមួយដូចគ្នាគឺ 1 ម៉ោង 40 នាទី។ ដូច្នេះអ្នកអាចជ្រើសមួយណាមកប្រើក៏បានតាមចិត្ត។

• សាកពី 0% - 100% ប្រើពេល 1 ម៉ោង 40 នាទី

• កម្លាំងភ្លើងសាកៈ មិនបានបញ្ជាក់

• កម្លាំងថ្ម : 3,000 mAh (HTC 10) | 2,700 mAh (Nexus 5x)

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 7 ម៉ោង 10 នាទី / 6 ម៉ោង 25នាទី។

#6 LG G4

កាលពីមុនវាក៏អាចធ្វើការសាកថ្មបានលឿនដែរ ប៉ុន្តែឥឡូវនេះអាចសាកថ្មពេញបានក្នុងរយៈពេល 2 ម៉ោង 7 នាទី ឯណោះ តែនេះក៏ចាត់ទុកថាជាល្បឿនលឿនគួរសមដែរ។

• សាកពី 0% - 100% ប្រើពេល 2 ម៉ោង 7 នាទី

• កម្លាំងភ្លើងសាក : 5V – 1.8 A

• កម្លាំងថ្ម : 3,000 mAh

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 6 ម៉ោង 6 នាទី ។

#7 Xiaomi MI5

ទោះបីជាមានរូបរាងស្រស់ស្អាត និងមានកញ្ចក់មុខរាងមូល ក៏ប៉ុន្តែការសាកថ្មរបស់ Xiaomi MI5 បែរជាត្រូវប្រើពេលយូរទៅវិញ។ តែទោះបីជាយ៉ាងណាក៏វាមានសមត្ថភាពអាចប្រើប្រាស់បានយូរជាង LG ដែរ ។

• សាកពី 0% - 100% ប្រើពេល 2 ម៉ោង 19 នាទី

• កម្លាំងភ្លើងសាក : មិនបានបញ្ជាក់

• កម្លាំងថ្ម : 3,000 mAh

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 7 ម៉ោង 27 នាទី ។

#8 Huawei P9

នៅឆ្នាំមុន Huawei គឺជាស្មាតហ្វូនដែលបានជាប់ចំណាត់ថ្នាក់លេខ ២ ដែលលក់ដាច់បំផុតនៅលើទីផ្សារ ដោយមិនរាប់បញ្ចូលនូវរយៈពេលនៃការសាកថ្មនោះទេ។ សព្វថ្ងៃ Huawei P9 ចាត់ទុកនៅក្នុងលំដាប់មាត្រដ្ឋានថា គឺជាទូរស័ព្ទដែលធ្វើការសាកថ្មមិនយឺត និងមិនលឿនពេកទេ។

• សាកពី 0% - 100% ប្រើពេល 2 ម៉ោង 26 នាទី

• កម្លាំងភ្លើងសាក : 5V - 2A

• កម្លាំងថ្ម : 3,000 mAh

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 6 ម៉ោង 51 នាទី ។

#9 One Plus 2

ជាទូរស័ព្ទដែលមានប្រភេទថ្មខ្នាតធំ និងស្រូបថាមពលភ្លើងបានល្អ ប៉ុន្តែ One Plus 2បានក្លាទៅជាប្រភេទស្មាតហ្វូនដែលប្រើរយៈពេលនៃការសាកបញ្ចូលថ្មយូរជាងស្មាតហ្វូនដទៃទៀតទៅវិញ គឺវាត្រូវប្រើរយៈពេលដល់ទៅ 2 ម៉ោង 30 នាទី ឯណោះ។

• សាកពី 0% - 100% ប្រើពេល 2 ម៉ោង 30 នាទី

• កម្លាំងភ្លើងសាក : 5V - 2A

• កម្លាំងថ្ម : 3,300 mAh

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 6 ម៉ោង 38 នាទី ។

#10 IPhone 6S | iPhone 6S Plus

ដោយសារតែ IPhone 6s | iPhone 6s Plus គ្មានប្រព័ន្ធ Quick Charge ទើបធ្វើឱ្យការសាកថ្មត្រូវចំណាយពេល យូរជាងធម្មតាគឺដល់ទៅជិត ៣ ម៉ោង។ ប៉ុន្តែទោះជាយ៉ាងនេះក្តីវាក៏អាចឱ្យអ្នកប្រើ បានក្នុងរយៈពេលមួយវែងសមល្មមដែរ។

• សាកពី 0% - 100% ប្រើពេល 2 ម៉ោង 30 នាទី (iPhone 6s) | 2 ម៉ោង 45 នាទី (iPhone 6s)

• កម្លាំងភ្លើងសាក : 5V - 1A

• កម្លាំងថ្ម : 1715 mAh(iPhone 6s) | 2750 mAh (iPhone 6s Plus)

• ចំនួនម៉ោងដែលអាចប្រើបានពេលសាកថ្ម 1 លើក : 8 ម៉ោង 15 នាទី | 9 ម៉ោង 11 នាទី។

ដូច្នេះបើសិនជាអ្នកចូលចិត្ត ប្រភេទទូរសព្ទប្រើថ្មបានយូរ លោកអ្នកអាចពិចារណា ស្មាតហ្វូន ទាំង១០ខាងលើបាន៕

ប្រភព៖ PhoneArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]