ភ្នំពេញ៖ អតីតបេក្ខជន ដែលធ្លាក់ចេញពីកម្មវិធី «Cambodian idol» សប្តាហ៍ទី៧ លោក អ៊ាម វន្នី មានដើមកំណើតពីខេត្ដបាត់ដំបងរូបនេះ បានបង្ហោះវីដេអូខ្លីមួយ បន្ទាប់ពីមានអត្ថបទព័ត៌មានចេញផ្សាយ រឿងពិធីករក្នុងប្រទេសថៃ និយាយទាក់ទងនឹង TheVoiceCambodia កាលពីប៉ុន្មានម៉ោងមុននេះ។

នេះបើតាមវីដេអូ ដែលមានរយៈពេល ជាង៦នាទី បានបង្ហាញយ៉ាងច្បាស់ពី រូបភាពលោក អ៊ាម វន្នី ដែលអង្គុយនៅក្នុងរថយន្ដ ហើយធ្វើការរៀបរាប់ពីរឿងមួយចំនួន ក្រោយពីមានវេបសាយក្នុងស្រុកមួយ ចុះផ្សាយទាក់ទងនឹងប្រធានបទ  ការយកបទថៃមកប្រលងក្នុងកម្មវិធី ‪#‎TheVoiceCambodia ដែលធ្វើឲ្យប្រជាជនស្រុកគេ មានមោទនភាព

នៅក្នុងនោះ លោក អ៊ាម វន្នី បាននិយាយពី មូលហេតុមួយចំនួនដែលខ្លួនមិនចង់ច្រៀងបទ ចម្លងពីបរទេស ដូចជា កាលពីតីតកាលលោកធ្លាប់ ធ្វើជាពលករធ្វើការនៅក្នុងប្រទេសថៃ ហើយអ្នកស្រុកនៅទីនោះ តែងតែសួរគាត់ថា ហេតុអ្វីក៏ខ្មែរយកបទចម្រៀងរបស់ប្រទេសគេមកច្រៀង តើស្រុកខ្មែរមិនមានបទថ្មីទេ? ....... យ៉ាងណាមិញ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក លោក អ៊ាម វន្នី ផ្ទាល់៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា លោក អ៊ាម វន្នី ជាអតីតបេក្ខជនកម្មវិធី ប្រកួតចម្រៀងខ្នាតអន្តរជាតិ Cambodian Idol  ហើយត្រូវបានធ្លាក់ និងចាកចេញពីកម្មវិធី កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥។ អតីតបេក្ខជនប្រឡងចម្រៀង Cambodian Idol រូបនេះ មានពហុជំនាញ ចេះលេងឧបករណ៍ភ្លេង និពន្ធទំនុកច្រៀង និងមានទឹកដមសំលេងផ្អែមពិរោះ លោក អ៊ាម វន្នី បានធ្លាក់ និងចាកចេញពីកម្មវិធី ដោយសារតែសម្លេង នៃការផ្ញើរសារគាំទ្រ ពីសំណាក់អ្នកគាំទ្រ ទទួលបានតិចតួចជាង បេក្ខជន នី រតនា។

គេសង្កេតឃើញថា ក្រោយការប្រកាសលទ្ធផល ឲ្យអ៊ាម វន្នី ជាអ្នកចាកចេញ ពីកម្មវិធីប្រកួតចម្រៀង Cambodian Idol នោះ រូបគេបាននិយាយពីទឹកចិត្តមួយចំនួន ក៏ដូចជាសារផ្ញើរជូន ទៅដល់អ្នកគាំទ្ររបស់ខ្លួន យ៉ាងមានអត្ថន័យ រហូតដល់អ្នកទស្សនាជាច្រើន ព្រមទាំងគណៈកម្មការទាំង៤រូប មានភាពក្តុកក្តួលរហូតដល់ រលីងរលោង និយាយមិនចង់ចេញផងដែរ។

លោក អ៊ាម វន្នីបាននិយាយថា៖ "នេះជាសម្តីចុងក្រោយរបស់ខ្ញុំ តែមិនមែនបានន័យថា ចុងក្រោយរហូតនោះទេ វិស័យសិល្បៈមួយនេះ ខ្ញុំនឹងបន្តឈរជើងទៅមុខទៀត។ ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំ ហ៊ានទទួលស្គាល់ការពិត ខ្ញុំក៏មិនបាក់ទឹកចិត្ត ដោយសារលទ្ធផលនេះដែរ ហើយខ្ញុំក៏សរសើរទៅដល់ បេក្ខជនដែលគាត់ប្រឡងជាប់ ពិតជាពូកែ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]