ភ្នំពេញ៖ ប្រិយមិត្ដជាអ្នកតាមដានវិស័យបាល់ទាត់ ប្រាកដជាជ្រាបច្បាស់ថា ជំនួបជើងទី២ រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង​ចិន​តៃ​ប៉ិ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ជាផ្លូវការ នឹងធ្វើការ​ប្រកួត​នៅលើ​ ទីលាន​ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ដែលសំបុត្រចូលទស្សនាមាន ២​ប្រភេទ គឺ​តម្លៃ ១០,០០០រៀល និង ៥,០០០រៀល​។

យ៉ាងណាមិញ កាលពីពេលព្រឹកមិញនេះ មានរឿងដ៏ហួសចិត្ដមួយបានកើតឡើង នៅកន្លែងលក់សំបុត្រនៅពហុកីឡដ្ឋានជាតិ នេះបើតាមវីដេអូ ២ ដែលទើបតែបង្ហោះឡើង ដោយអ្នកប្រើប្រាស់ហ្វេសប៊ុក។ នេះបើតាមសារ និងការសន្ទនានៅក្នុងវីដេអូ បានឲ្យដឹងថា យុវជនម្នាក់ បានទិញសំបុត្រ VIP ដែលមួយសំបុត្រថ្លៃ ១០,០០០រៀល នៅក្នុងនោះរូបគេបាន ហុចប្រាក់ ១៤០,០០០រៀល ដើម្បីទិញ ១៤សំបុត្រ ទៅតាមចន្លោះប្រហោង អាចត្រឹមតែលូកដៃចូល។ អ្វីដែលហួសចិត្ដនោះ គឺបានត្រឹមតែប្រគល់ប្រាក់ឲ្យគេ តែបែរជាគ្មានសំបុត្រត្រលប់មកវិញ។

ក្រោយពីជួបហេតុការណ៍បែបនេះ យុវជនខកចិត្ដ និងអស់សង្ឃឹមខាងលើ បានធ្វើការសួរនាំអ្នកនៅក្នុងតំបន់នោះ តែពួកគេបែរជាសួរថា មានចំណាំមុខអ្នកយកប្រាក់ឬអត់? សួរថា តើចំណាំបែបណា បើកន្លែងលក់សំបុត្រ ដាក់មិនឲ្យអ្នកទិញ ឃើញមុខអ្នកលក់ផង ទាំងនេះជាសម្ដីដែលបន្លឺឡើងនៅក្នុងវីដេអូ។

ចុះប្រិយមិត្ដអ្នកអានផ្សេងទៀត ធ្លាប់ជួបប្រទះហេតុការណ៍ស្រដៀងនេះដែរឬទេ? បើសិនជាមានប្រិយមិត្ដណា ដឹងពីព័ត៌មានលំអិត ពីរឿងមួយ សូមធ្វើការផ្ញើរព័ត៌មាន តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload/

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សារ និង ២វីដេអូដែលបង្ហោះឡើងនៅក្នុងហ្វេសប៊ុកមុននេះបន្ដិច

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបជម្រុះពានរង្វាន់ AFC Asain Cup 2019 ជើងទី១ យប់ថ្ងៃទី២ មិថុនា មានរូបថតមួយសន្លឹក ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា បង្ហោះចែកចាយតៗគ្នានៅលើ Facebook ហើយថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៀតផង ។ នៅរូបថតខាងលើនេះ គឺបានបង្ហាញពីឥរិយាបថរបស់កីឡាករម្នាក់ឈ្មោះ Chen Po Liang នៃក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដែលបានបង្ហាញអាកប្បកិរិយាអសីលធម៌លើកីឡាករ ឈិន ឈឿន ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ដោយយកម្រាមដៃចង្អុលមុខ ឈិន ឈឿន ស្របពេលកីឡាករកម្ពុជារូបនេះ មានបញ្ហាដួលនៅលើទីលាន ។

ក្រោយមើលឃើញរូបនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នារិះគន់លើកីឡាករ Chen Po Liang ដែលមានអត្ដចរិកមិនសាកសម្យជាកីឡាករឡើយ ។ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងទៀតថា ការប្រកួតប្រៀបដូចធ្វើសង្ក្រាមអញ្ចឹង ព្រោះកីឡាករក្រុមឆាយនីសតៃប៉ិលេចកាចៗ គ្មានការអធ្យាស្រ័យ ពិសេសគឺកីលាករ Chen Po Liang តែម្ដង ។

ប៉ុន្ដែយ៉ាងណាក្រោយទទួលបានការយកចិត្តទុកដាក់ពីអ្នកគាំទ្របែបនេះ កីឡាករ ឈិន ឈឿន ក៏បានបង្ហោះសារមួយ នៅលើ Facebook ផ្ទាល់ខ្លួន ដោយសម្ដែងការអរគុណដល់អ្នកគាំទ្រ តែហាក់មិនខ្វល់ពីទង្វើររបស់កីឡាករ Chen Po Liang ធ្វើលើខ្លួនឡើយ ។

ឈិន ឈឿន បានសរសេរថា «ខ្ញុំអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបារម្ភពីរខ្ញុំ ហើយថ្ងៃនេះពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលមិនបានលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា សោកស្ដាយខ្លាំងណាស់ អោយឱកាសមានច្រើន ហើយរបួសខ្ញុំឥលូវធូជាងមុនហើយអ្នកទាំងអស់គ្នា»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]