តាមប្រភពព័ត៌មាន TMZ បានអោយដឹងថា ប្រពន្ធមុនរបស់ Usher Raymond  អ្នកនាង Tameka Raymond បានចាញ់ការទាមទារសិទ្ធិចញ្ចឹមកូនបណ្ដោះអាសន្ន សំរាប់កូនប្រុសទាំង២នាក់ដែលមានឈ្មោះ Raymond V និង Naviyd ពី Usher ដោយមានសេចក្ដីសំរេចពីចៅក្រមនៅ Georgia។ Usher បាន និយាយថា នាងមិនសមជាម្ដាយដែលមានសមត្ថិភាពអាចចញ្ចឹម កូនប្រុសទាំងនេះបានទេព្រោះមើលការស្លាប់កូនប្រុស ប្ដីមុនរបស់នាង ដែលបានស្លាប់ដោយសារការជិះស្គី កាលពីខែមុន។ សង្រ្គាមពាក្យសំដីរបស់គេទាំងពីរនាក់ បានកើតឡើងតាំងពីសប្ដាហ៍មុនទៅទៀត ហើយ គេទាំងពីរនាក់ព្យាយាមរកហេតុផលណាដែលបញ្ជក់ថា ខ្លួនមានសមត្ថភាពចិញ្ចឹមកូនទាំង២នោះបាន។ ឥឡូវក្មេងប្រុសទាំងពីរនាក់គឺ ត្រូវរស់នៅជាមួយនិង Usher បណ្ដោះអាសន្នសិន មុនពេលដែលមិនទាន់មានការសំរេចថា និងបានទៅខាងណាអោយប្រាកដនោះ។ តាមសារព័ត៌មាន Fox Atlanta បានអោយដឹងពីការនិយាយតៗគ្នាពីសំណាក់ អ្នកនៅក្នុងភូមិជាមួយ Tameka ថា នាងមិនសមជាម្ដាយក្មេងទាំងពីរនាក់នោះទេ ព្រោះនាងមិនមាន ស្មារតីនឹងនរ និងមានចំនុចខ្វះខាត។ តែយ៉ាងណាក៏មានតារាលេងម៉ូតសំលៀកបំពាក់ LISA  បាននិយាយអំពី Usher ថា គេមិនដែលពឹងពាក់អ្នកជិតខាង មីង ម្ដាយ ឬយាយរបស់គេ អោយមកជួយមើលកូនទាំង២នោះទេ ហើយនាងថែមទៀតថា Usher Raymond មិនមានទំនាក់ទំនងល្អជាមួយម្ដាយ របស់គេទេ អញ្ជឹងហើយ Tameka  គូរតែតស៊ូនិងការទាមទារកូនទាំងពីរនេះអោយបានសំរេច។ Usher និង Tameka បានលែងលះគ្នាកាលពីឆ្នាំ ២០០៩។

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]