ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា កំណើននៃការប្រើប្រាស់រថយន្ត បានកើនឡើងយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ ដោយរថយន្តគ្រប់ស៊េរី បានចរាចរពាសពេញផ្លូវ ទូទាំងក្នុងស្រុក ខណៈប្រជាពលរដ្ឋជាច្រើន ដែលចាប់ផ្តើមមានជីវភាពធូរធារ បានសម្រុកជាវរថយន្តថ្មី រៀងៗខ្លួនផងដែរ។

ស្របគ្នានេះដែរ តិចនិកងាយៗ សម្រាប់ជាជ្រុងមួយនៃគំនិត នឹងផ្តល់ជូនដល់ប្រិយមិត្ត មិនត្រឹមតែដើម្បីឲ្យប្រិយមិត្ត អាចធ្វើការកំណត់សម្គាល់យ៉ាងងាយ ទៅលើចង្កៀង ឬស្តុបរថយន្ត របស់អ្នក ថាតើហ្សីនឬក៏អត់ ថែមទាំងដើម្បីផ្តល់ភាពងាយស្រួល ឲ្យប្រិយមិត្ត ដែលមានបំណងធ្វើការផ្លាស់ប្តូរ ឬចង់ជាវចង្កៀងនិងស្តុបថ្មីនោះ។

សម្រាប់បទពិសោធន៍ទាំងនេះ នឹងចែកជូនដោយ ហ្គារ៉ាសលក់គ្រឿងបន្លាស់រថយន្ត អឹម ខេ ដែលមានដូចខាងក្រោម៖
វាងាយស្រួលទេ ដោយគ្រាន់តែពិនិត្យឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយទៅលើ ចង្កៀងឬស្តុបរថយន្ត ទាំងនោះ។ ចំពោះចង្កៀង និងស្តុបរថយន្ត ដែលជាផលិតផលហ្សីន នឹងមានវាយអក្សរ “TOYOTA” ឬ“KoiTo” (ក្រុមហ៊ុនផលិត) ដើម្បីជាការកំណត់ចំណាំ លាយលំនឹងអក្សរជាច្រើនទៀត ដូចជា “L” តំណាងខាងឆ្វេង ឬ“R” តំណាងខាងស្តាំ និង 12V ជាដើម។ សម្រាប់ចង្កៀង និងស្តុបរថយន្ត ម៉ាកផ្សេងទៀត ក៏ដូចគ្នា ពោលគឺមានអក្សរចំណាំរៀងៗខ្លួន ដូចជា “HONDA” និង “NISSAN” ជាដើម  

ខាងក្រោមនេះជារូបភាពបង្ហាញពី ចង្កៀង ឬស្តុបរថយន្តហ្សីន៖

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាបទពិសោធន៍ និងតិចនិចខ្លះៗ ដែលខ្មែរឡូត ទទួលបានតែប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ជាវ ចង្កៀងឬស្តុបរថយន្ត ដែលមានការធានា ជាផលិតផលហ្សីន អាចធ្វើការទំនាក់ទំនងជាវផ្ទាល់ នៅហ្គារ៉ាសលក់គ្រឿង បន្លាស់រថយន្ត អឹម ខេ ដែលមានអាស័យដ្ឋានហ្គារ៉ាស លេខ ១៤ ផ្លូវ ១៨៨ ខាងលិចផ្សារដេប៉ូ ៥០០ ម៉ែត្រ ឬតាមរយៈទូរស័ព្ទលេខ៖ 092/093 619 615 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]