ប្រាក់រង្វាន់ ក្នុងការប្រកួត FA CUP នៃប្រទេសអង់គ្លេស ឆ្នាំ ២០១២

បានពាន ទទួលបាន ២ លាន ៨ សែន ដុល្លារ

បានលេខពីរ ទទួលបាន ១ លាន ៤ សេន ដុល្លារ

ឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបាន ១ លាន ៤ សេន ដុល្លារ

ចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបាន ៧ សែនដុល្លារ

ឈ្នះវគ្គ ៨ ក្រុម ទទួលបាន ៥ សែន ៦ ហ្មឺនដុល្លារ

ឈ្នះវគ្គ ១៦ ក្រុម ទទួលបាន ២ សែន ៨ ហ្មឺនដុល្លារ

ឈ្នះវគ្គ ៣២ ក្រុម ទទួលបាន ១ សែន ៤ ហ្មឺនដុល្លារ

ឈ្នះវគ្គ ៦៤ ក្រុម ទទួលបាន ១ សែនដុល្លារ

ឈ្នះ ជុំទីពីរ ទទួលបាន ៤ ហ្មឺនដុល្លារ

ឈ្នះ ជុំទីមួយ ទទួលបាន ៣ ហ្មឺនដុល្លារ

ឈ្នះវគ្គជំរុះទី ៤ ទទួលបាន ២ ហ្មឺនដុល្លារ

ឈ្នះវគ្គជំរុះទី ៣ ទទួលបាន ១ ហ្មឺន ២ ពាន់ ដុល្លារ

ឈ្នះវគ្គជំរុះទី ២ ទទួលបាន ៧ ពាន់ដុល្លារ

ឈ្នះវគ្គជំរុះទី ១ ទទួលបាន ៥ ពាន់ដុល្លារ

ឈ្នះវគ្គជំរុះដំបូងទី ២ ទទួលបាន ២ ពាន់ ៣ រយ ដុល្លារ

ឈ្នះវគ្គជំរុះដំបូងទី ១ ទទួលបាន ១ ពាន់ ដុល្លារ

រូប៖ ពាន FA អង់គ្លេស និង កីឡាក Yaya Toure របស់ក្រុម Manchester City ដែលទាត់បញ្ចូលទី យក ឈ្នះ ក្រុម Stoke ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១១។


ក្លិបដែលបានពានអាចទទួលរង្វាន់ទឹកប្រាក់សរុប រហូតដល់ ជិត ៧ លាន ដុល្លារ ដោយប្រមូល ប្រាក់រង្វាន់ពី វគ្គ និង ជុំ នីមួយៗ។ នេះមិនទាន់គិតដល់ប្រាក់ដែលបានពីសិទ្ធិផ្សាយទូរទស្សន៍ និង លក់សំបុត្រ។ ក្នុង ឆ្នាំ ២០១១ ក្លិប Manchester City បានទទួលពានដោយឈ្នះ ក្លិប Stoke City ១ ទល់ ០ ។

ការប្រកួតពានរបៀបនេះនៅកម្ពុជាមានប្រាក់រង្វាន់សរុប ៣៩៦០០ ដុល្លារ។ ចំណែកឯ FA CUP អង់គ្លេសវិញបា្រក់រង្វាន់សរុបគឺ ២២ លាន ដុល្លារ ច្រើនជាងប្រាក់រង្វាន់ប្រទេសយើង ៥៥៦ ដង។

ប៉ុន្តែការប្រកួត FA CUP មានប្រវត្តិជាង ១០០ ឆ្នាំមកហើយ ហើយប្រព័ន្ធប្រាក់រង្វាន់នេះទើបតែមាន នៅពេលដែលបាល់ទាត់នៅ អង់គ្លេស ទទួលការគាំទ្រពេញពិភពលោក។ សង្ឃឹមថាប្រាក់រង្វាន់ សម្រាប់ ក្លិប និង កីឡាករ ខ្មែរ និង កើនជារៀងរាល់ឆ្នាំ។

រូប៖ ពានរង្វាន់ការប្រកួតប្រទេសកម្ពុជា និង សកម្មភាពប្រកួត

ចំណាំ៖ ចំនួនខាងលើមិនគិតដល់ ចំនួនរាយខាងចុង ។

ដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]