ហេតុការណ៍អគ្គិភ័យឆាបឆេះ នៅម៉ោងប្រមាណ ៣ ព្រលឹមស្រាងៗ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នេះ ស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន តាមការរាយការណ៍ពីម្ចាស់ផ្ទះ បានឲ្យដឹងថា កើតចេញពីករណីទុស្សេខ្សែភ្លើង។

អ្នកស្រី កែវ និមល អ្នករងគ្រោះដោយការឆាបឆេះនេះ បានឲ្យដឹងថា ភ្លើងចាប់ផ្តើមឆាបឆេះ សន្ធោសន្ធៅ នៅជាន់ផ្ទាល់ដី បន្ទាប់ពីទុស្សេខ្សែភ្លើង នៅម៉ោង៣ កន្លះទៀបភ្លឺ ហើយជាន់ផ្ទាល់ដីនេះ គ្មានមនុស្សស្នាក់នៅ នោះទេ។

អ្នកស្រី កែវ និមល បន្តថា នៅពេលឃើញហេតុការណ៍បែបនេះ បុគ្គលិកស្រីៗ ដែលនៅក្បែរនោះ បានព្យាយាមប្រឹងយកសោរទៅចាក់ចូលទៅបន្ទប់ដែរ ប៉ុន្តែដោយសារតែភ័យខ្លាច អ្នកចាក់សោរបែរជា ចាក់មិនចេញ ទាល់តែ សមត្ថកិច្ចបង្ខំចិត្ត គាស់ទ្វារចូលតែម្តង ទើបអាចជួយសង្រ្គោះ ស្ថានការណ៍ទាន់ពេលវេលា។

នាយប៉ុស្តិ៍ទួលស្វាយព្រៃទី២ លោក កុយ ខាន់ណារិទ្ធ បានឲ្យដឹងថា នៅម៉ោង៤ និង៣០នាទី អគ្គិភ័យបានពន្លត់ សមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ដែលស្មើនឹង ១២ជើង ។ លោក កុយ ខាន់ណារិទ្ឋ ក៏បានឲ្យដឹងដែរថា នៅក្នុងហេតុការណ៍នោះដែរ អភិបាលខណ្ឌចំការមន លោក ឡូ យុយ និងអភិបាលរង ខណ្ឌចំការមន លោក ជ គឹមសូរ រួមទាំងមន្រ្តីមូលដ្ឋាន ក៏បានខ្នះខ្នែងទៅជួយអន្តរគមន៍ ក្នុងហេតុការណ៍ អគ្គិភ័យដែលឆាបឆេះ នៅក្នុងមូលដ្ឋាននេះផងដែរ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ កែវ និមល ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៨ ផ្លូវ ៣២៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ហើយទីតាំងនេះ ជាកន្លែងបើកលក់គ្រឿងទឹកដោះគោ កូនក្មេង និងសម្ភារៈប្រើប្រាស់ក្មេងៗ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]