រាជធានី​ភ្នំពេញ ៖ កីឡាករ​ខ្សែ​ប្រ​យុ​ទ្ឋ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា លោក ចាន់ វឌ្ឍនាកា ដែល​ទទួល​ការ​លើក​សរសើរ​និង​គាំទ្រ​ច្រើន​ពី​អ្នក​និយម​ទស្សនាការ​ប្រកួត​បាល់ទាត់ និង​ប្រជាពលរដ្ឋ​នោះ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដោយ​បញ្ជាក់​ថា​«​ខ្ញុំ​ពិតជា​សុំ​ទោស​ដែល​ថ្ងៃនេះ​ខ្ញុំ​ធ្វើ​អោយ​បាត់បង់​ឱកាស​ដល់​ល្អ​មួយ​នេះ ខ្ញុំ​ពិតជា​សោកស្ដាយ​» ។

ការ​សុំ​ទោស​របស់​កីឡាករ​ខ្សែ​ប្រ​យុ​ទ្ឋ​ក្រុម​បឹង​កេ​ត​អង្គរ​នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រូបគេ​(​ចាន់ វ​ឌ្ឍា​នា​កា​)​បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់ AFC Asian Cup 2019 ជើង​ទី​១ ជាមួយ​ម្ចាស់ផ្ទះ​ឆាយ​នី​ស​តៃប៉ិ ក្នុង​កីឡដ្ឋាន Kaohsiung កាលពី​ល្ងាច​ថ្ងៃ​ទី​០២ មិថុនា ២០១៦ ។

ក្រុម​អ្នក​តាមដាន​វិស័យ​បាល់ទាត់​កម្ពុជា​បាន​លើក​ឡើង​ថា ល​ទ្ឋ​ផល​២-២​ជាមួយ​ម្ចាស់ផ្ទះ​ឆាយ​នី​ស​តៃប៉ិ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នឹង​អាច​ឲ្យ​កម្ពុជា​មានឱកាស​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី​០៧ មិថុនា ២០១៦ សបា្ត​ហ៍​ក្រោយ​នេះ ។

យ៉ាងណា​ក៍ដោយ អ្នក​និយម​បាល់ទាត់​បាន​លើក​ឡើង​ដែរ​ថា ល​ទ្ឋ​ផល​ក្រុម​ណា​ឡើង​ទៅ​វគ្គ​បន្ត​នោះ ទាល់តែ​ចប់​ការ​ប្រកួត​៩០​នាទី​ទើប​ដឹង​ក្រុម​ណា​ទៅ​ក្រុម​ណា​ហាលអាវ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា