ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បាត់បង់អ្នកម្តាយ ជាទីស្រលាញ់ខណៈ ដែលនាងបានជួបគ្រោះថ្នាក់ ចរាចរណ៍នៅខេត្តព្រះសីហនុ ដែលជាដើមហេតុ ធ្វើឲ្យនាងឈឺចាប់ខ្លាំង​ស្នាមដំបៅនេះបានដិតដាម​ នៅលើនាងជាប់រហូត។

បទចម្រៀងមួយបទដែលមានចំណងជើងថា «ម៉ែ»របស់កញ្ញា សុខ ពិសី ដែលចេញនៅក្នុងអាល់ប៊ុម ២១៦ របស់ផលិតកម្មសាន់ដេ នាងបានច្រៀងរៀបរាប់ ពីអារម្មណ៍ទុក្ខសោក ការឈឺចាប់របស់ខ្លួន និងមាន បង្កប់នូវអត្ថន័យពាក្យពេចន៍មួយចំនួន ដែលនាងចង់និយាយជាមួយ អ្នកម្តាយរបស់នាង ថែមទៀតផង។

តាមរយៈសារដែល កញ្ញា សុខ ពិសី បានភ្ជាប់មកជាមួយនិង Trailer បទចម្រៀងថ្មីនោះថា « ម៉ែជាបទចម្រៀងបង្ហាញពីអារម្មណ៍ពិត របស់ខ្ញុំនេះជារូបថតម្ដាយបស់ខ្ញុំ តាមពិតខ្ញុំចង់ច្រៀងបទទាក់ទង ពីម្ដាយខ្ញុំយូរហើយតែអួលដើមក ច្រៀងមិនចេញសោះ»។

ដូច្នេះចង់ដឹងថាអត្ថន័យបទចម្រៀងនេះ មានន័យយ៉ាងណា ដែលធ្វើឲ្យតារារូបនេះ ស្រស់ទឹកភ្នែក ជោគថ្ពាល់៕

សូមទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា៖

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា CD Original Song ចំនួនពីរបទ របស់តារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្ម​សា​ន់ដេ កញ្ញា សុខ ពិសី គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» ត្រូវបានប្រកាសចេញ​​ល​ក់​ លើទីផ្សារជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ មកនេះ។

បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបាន​ប្រកាសចេញលក់ថ្មីៗនេះ គឺមាននៅក្នុង​ CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។

ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះ​ដែរ​ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាង​ខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»។

តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀង​ដោយតា​រាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈ​ពេ​លមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like)និង Share ជាច្រើនពាសពេញ​បណ្តា​ញ​​សង្គម ហ្វេសប៊ុក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី