ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ទូរទស្សន៍ SUHD ស៊េរី 2016 ថ្មីដ៏ទំនើបបានផ្តល់នូវ បទពិសោធន៍ថ្មីកាន់តែល្អជាងមុនដល់ អ្នកទស្សនា ហើយវាក៏ជាឧបករណ៍កម្សាន្ត តែមួយគត់ដែលប្រើបានច្រើនយ៉ាង ហើយមានភាពអស្ចារ្យ ដែលបំពាក់នូវរូបភាព ច្បាស់ត្រជាក់ភ្នែក និងការរចនារូបរាងដ៏ស្រស់ស្អាតរបស់ទូរទស្សន៍។ 

សាមសុងបានបំពាក់នូវប្រព័ន្ធ Quantum dot display សម្រាប់ទូរទស្សន៍ SUHD ស៊េរី 2016 ដែលអាចឲ្យអតិថិជន ទទួលបាននូវរូបភាពច្បាស់ល្អ ពណ៌ធម្មជាតិពិតៗ ដែលជាគំនិតច្នៃប្រឌិតដ៏ថ្មីស្រទ្បាង ក្នុងសម័យកាលនេះ។ បើប្រៀបធៀបជាមួយនឹងទូរទស្សន៍ SUHD ស៊េរី 2015 ទូរទស្សន៍សាមសុងស៊េរីថ្មីនេះ ផ្តល់ជូនលេាកអ្នកនូវរូបភាពភ្លឺថ្លាច្បាស់ ហើយថែមទាំងមិនសូវ សុីភ្លើងខ្លាំងដូចទូរទស្សន៍ ដទៃទៀតដែលកំពុងមាននៅលើទីផ្សារ។

គ្រប់ទូរទស្សន៍ SUHD ស៊េរី 2016 ទាំងអស់ថែមទាំងមានប្រព័ន្ធ 1000 HDR ដែលធ្វើឲ្យរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ទោះជាអ្នកប្រើប្រាស់ មើលទូរទស្សន៍នៅក្នុងកន្លែង ដែលមានពន្លឺភ្លឺខ្លាំងប៉ុណ្ណាក៏ដោយ។ សម្រាប់អតិថិជន ដែលចូលចិត្តទស្សនាភាពយន្តហូលីវូដ ទូរទស្សន៍ SUHD ស៊េរី 2016 ពិតជាជម្រើសមួយដ៏ល្អ បំផុតដែលមិនគួរមើលរំលង។ ទូរទស្សន៍ SUHD ស៊េរី 2016 ផ្តល់នូវពណ៌រូបភាពច្បាស់ ជាមុនរហូតទៅ25ភាគរយ បើប្រៀប ធៀបទៅនឹងទូរទស្សន៍ស៊េរីមុនៗ។ ដោយសារតែទូរទស្សន៍នេះផ្តល់ជូននូវរូបភាពច្បាស់ល្អ ទើបក្រុមអ្នក ផលិតភាពយន្តនៅហូលីវូដដូចជា 20th Century Fox ជាដើមបានខិតខំធ្វើឲ្យគុណភាព នៃភាពយន្តមានកំរិតខ្ពស់ដែលអាចមើលបានតាមរយៈ ទូរទស្សន៍សាមសុង SUHD ។

បន្ថែមពីនេះទៀត សាមសុងក៏បានបំពាក់ នូវអេក្រង់ការពារចំណាំងផ្លាត ដែលមានឈ្មេាះថា Ultra Black សម្រាប់ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ទូរទស្សន៍ រំខានដល់ ការទស្សនារបស់អ្នកប្រើប្រាស់។ សាមសុងក៏បានកែលម្អទូរទស្សន៍នេះ ដោយអតិថិជនមាន ភាពងាយស្រួលក្នុងការស្វែងរករឿងភាគផ្សេងៗចេញពី ប្រភពណាក៏ដេាយ ដែលអ្នកចូលចិត្តតាមរយៈការជ្រើសរើសនៅលើអេក្រង់ដំបូង។ ប្រភពទាំងនេះរួមបញ្ចូលទាំង ប្រព័ន្ធខ្សែកាប និងអុីនធឺណិត ហើយថែមទាំងអាចភ្ជាប់ជាមួយ ឧបករណ៍ផ្សេងៗដូចជា ឧបករណ៍លេងហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray ដើម្បីទស្សនាជាដើម។ 

ការច្នៃប្រឌិតថ្មីមួយទៀតជាមួយនឹងទូរទស្សន៍សាមសុង SUHD ស៊េរី 2016 គឺថាអ្នកប្រើប្រាស់មិនចាំបាច់ប្រើ តេឡេបញ្ជាច្រើន ក្នុងពេលតែមួយនេាះឡើយ មិនថាពេលដែលភ្ជាប់ទៅជាមួយប្រអប់ សម្រាប់ភ្ជាប់បណ្តាញអុីនធឺណិត ម៉ាសុីនហ្គេម ឬក៏ក្បាលចាក់វីដេអូប្រភេទ Blu-ray។ ឥឡូវនេះ អ្វីគ្រប់យ៉ាងអាចដំណើរការ បានដេាយគ្រាន់តែប្រើតេឡេបញ្ជាតែមួយប៉ុណ្ណេាះ។ ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ជាទូរទស្សន៍តែមួយគត់ដែលអាចឲ្យ អតិថិជនទទួលបាននូវ រូបភាពល្អពិតៗ ភ្លឹច្បាស់ ប្រើប្រាស់បានច្រើនយ៉ាង ហើយមានរូបរាងល្អប្រណីត។ 

ទូរទស្សន៍សាមសុងស៊េរី2016 នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា នៅក្នុងខែមិថុនា ឆ្នាំ២០១៦ នេះ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]