(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួនវិញ នាវេលាម៉ោង ១១:៣០នាទីព្រឹកនេះ បន្ទាប់ពីប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ដោយលទ្ធផល ២-២ កាលពីម្សិលមិញ នៅក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ។

ជាមួយនឹងដំណើរវិលត្រឡប់មកមាតុភូមិនេះដែរ ក្រុមជម្រើសជាតិកម្ពុជា នឹងមិនមានពេលច្រើនដើម្បីសម្រាកនោះទេ ព្រោះត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលក្រុមចិនតៃប៉ិវិញម្ដង នៅក្នុងជំនួបជើងទី២ នាថ្ងៃទី០៧ ខែមិថុនាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមខ្លាំងឡើងទៅវគ្គបន្ដ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតស្មើជាមួយក្រុមចិនតៃប៉ិ ២-២ ក្រៅទឹកដី គឺជាឱកាសល្អ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលមានសង្ឃឹមឡើងទៅវគ្គបន្ដច្រើន ព្រោះការប្រកួតជើងទី២ ធ្វើឡើងក្នុងទឹកដីកម្ពុជា ។ ពិសេសគឺក្រុមជម្រើសជាតិកម្ពុជា ត្រូវការត្រឹមស្មើគ្នា ១-១ ក្នុងទឹកដី ក៏កម្ពុជាទទួលបានកៅអីវគ្គជម្រុះជុំចុងក្រោយទៀតហើយ ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពិយប់មិញ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជំនួបជម្រុះពានរង្វាន់ AFC Asain Cup 2019 ជើងទី១ យប់មិញមានរូបថតមួយសន្លឹក ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា បង្ហោះចែកចាយតៗគ្នានៅលើ Facebook ហើយថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៀតផង ។

នៅរូបថតខាងលើនេះ គឺបានបង្ហាញពីឥរិយាបថរបស់កីឡាករម្នាក់ឈ្មោះ Chen Po Liang នៃក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ដែលបានបង្ហាញអាកប្បកិរិយាអសីលធម៌លើកីឡាករ ឈិន ឈឿន ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា ដោយយកម្រាមដៃចង្អុលមុខ ឈិន ឈឿន ស្របពេលកីឡាករកម្ពុជារូបនេះ មានបញ្ហាដួលនៅលើទីលាន ។

ក្រោយមើលឃើញរូបនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើន បាននាំគ្នារិះគន់លើកីឡាករ Chen Po Liang ដែលមានអត្ដចរិកមិនសាកសម្យជាកីឡាករឡើយ ។ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងទៀតថា ការប្រកួតប្រៀបដូចធ្វើសង្ក្រាមអញ្ចឹង ព្រោះកីឡាករក្រុមឆាយនីសតៃប៉ិលេចកាចៗ គ្មានការអធ្យាស្រ័យ ពិសេសគឺកីលាករ Chen Po Liang តែម្ដង ។

ប៉ុន្ដែយ៉ាងណាក្រោយទទួលបានការយកចិត្តទុកដាក់ពីអ្នកគាំទ្របែបនេះ កីឡាករ ឈិន ឈឿន ក៏បានបង្ហោះសារមួយ នៅលើ Facebook ផ្ទាល់ខ្លួន ដោយសម្ដែងការអរគុណដល់អ្នកគាំទ្រ តែហាក់មិនខ្វល់ពីទង្វើររបស់កីឡាករ Chen Po Liang ធ្វើលើខ្លួនឡើយ ។

ឈិន ឈឿន បានសរសេរថា «ខ្ញុំអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបារម្ភពីរខ្ញុំ ហើយថ្ងៃនេះពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលមិនបានលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា សោកស្ដាយខ្លាំងណាស់ អោយឱកាសមានច្រើន ហើយរបួសខ្ញុំឥលូវធូជាងមុនហើយអ្នកទាំងអស់គ្នា»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]