(ភ្នំពេញ)៖ រឿងរ៉ាវដ៏គួរឲ្យរន្ធត់ និងមិននឹកស្មានដល់មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅភូមិ មិត្តភាព ឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈម្តាយរបស់បេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី២ កញ្ញា សាន ស្រីឡៃ ត្រូវបានឪពុកកាប់បណ្តាលឲ្យ រងរបួសធ្ងន់ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ កាលពីថ្មីៗនេះ ដែលជាអំពើហិង្សាមួយ ប៉ះពាល់ដល់អារម្មណ៍ របស់នាងជាខ្លាំង។
ប្រភពពីអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក បានបន្តបង្ហោះ និង Share ចែករំលែកបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង សម្រាប់ទស្សនិកជន ដែលបានស្គាល់បេក្ខនារី កញ្ញាសាន ស្រីឡៃ។ ជាមួយការបង្ហោះ និងShare នូវរូបភាពម្តាយ របស់បេក្ខនារី សាន ស្រីឡៃ ដែលត្រូវបានប្តីកាប់បណ្តាលឲ្យរបួសសុះសាច់ដេកដួល នៅក្នុងប្លុកឈាមនេះដែរ ក៏មានការសរសេរភ្ជាប់ថា «ម្តាយបេក្ខនារី សាន ស្រីឡៃ ត្រូវបានឪពុកកាប់នៅចំណុចដីថ្មី ភូមិមិត្តភាព ខេត្តបន្ទាយមានជ័យ!»។
ចំពោះរឿងរ៉ាវ នៃដំណើរដើមទង ដែលបង្កឲ្យមានហឹង្សា កាប់ប្រហារយ៉ាងសាហាវ រវាងឪពុក-ម្តាយបេក្ខនារី សាន ស្រីឡៃ ខាងលើនេះ ពុំមានប្រភពណាមួយបញ្ជាក់ច្បាស់ នៅឡើយទេថា កើតឡើងដោយសារមូលហេតុអ្វី ឲ្យច្បាស់លាស់នោះ។
ទន្ទឹមគ្នានៃការបែបធ្លាយដំណឹង ដ៏គួរឲ្យរន្ធត់សម្រាប់គ្រួសារ របស់បេក្ខនារី សាន ស្រីឡៃ នេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់បេក្ខនារីរូបនេះ ក៏បានសរសេរបញ្ជាក់ភ្ជាប់ ជាមួយរូបភាពម្តាយ ដែលកំពុងសម្រាក់ព្យាបាលរបួស នៅឯមន្ទីពេទ្យថា «មិនថាម៉ែមានរឿងអ្វីកើតឡើងទេ កូននឹងនៅក្បែរម៉ែជារៀងរហូត ឆាប់ជាណាម៉ែកូនស្រឡាញ់ម៉ែ..!»។
បន្ទាប់ពីទទួលបានដំណឹងនេះ គេសង្កេតឃើញមានមហាជន អ្នកគាំទ្រនៅលើហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ចិត្ត និងសូមជូនពរម្តាយរបស់នាង ឲ្យឆាប់ជាសះស្បើយ ពីជំងឺផងដែរ។ យ៉ាងណាមិញគេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ មិនទាន់អាចស្វែងរកការសួរនាំបន្ថែម ពីសំណាក់បេក្ខនារី សាន ស្រីឡៃ បាននៅឡើយទេ៕
ប្រភព៖ Khmertalking
វីដេអូពីហ្វេសប៊ុក៖
កំណត់ហេតុខ្មែរឡូត៖ ជាធម្មតាអំពើហិង្សាតែងតែកើតមានឡើង ជាពិសេសក្នុងគ្រួសារ ហើយចំពោះករណីស្រដៀងគ្នានេះដែរ គឺធ្លាប់មានហេតុការណ៏ប្តីកាប់ប្រពន្ធស្លាប់ មិនថែមតែប៉ុណ្ណោះបានដុតផ្ទះ ហើយ ចង-ក សម្លាប់ខ្លួនទៀត។ ហេតុការណ៏នេះបានកើតឡើងកាលពី វេលាម៉ោងជាង២ទៀបភ្លឺឈានចូលថ្ងៃទី១៨ មេសា ២០១៦ នៅក្នុងភូមិបឹង ឃុំមានរិទ្ឋ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ករណីនេះបានធ្វើឲ្យមានការភ្ញាក់ជាខ្លាំងពីសំណាក់អ្នកស្រុក។
ករណីឃាតកម្មប្តីកាប់ប្រពន្ធនេះ ផ្តើមចេញពីការឈ្លោះ ទាស់ទែងគ្នាក្នុងគ្រួសារ ហើយពីរនាក់ប្តីប្រពន្ធ ដែលពុំទាន់មានកូននេះ ត្រូវអ្នកភូមិជិតខាងអះអាងថាតែងឃើញផឹកស្រាស្រវឹង និងឈ្លោះប្រកែកគ្នាជាប្រចាំ ទើបបណ្តាលឲ្យមានហេតុការណ៏នេះកើតឡើង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]