(ភ្នំពេញ)៖ ជំនួបជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និង​ក្រុម​ឆាយ​នីស​តៃ​ប៉ិ នឹង​ចាប់​ផ្ដើម​នា​វេលា​ម៉ោង ៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ដោយទូរទស្សន៍ BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់ ។ លើស​ពី​នេះ ដោយ​មាន​ការ​សំណូម​ពរ​ពី​អ្នកគាំទ្រច្រើនពេក ទូរទស្សន៍ឈានមុខមួយនេះ ក៏បានបន្ថែមនូវការចាក់បញ្ចាំងផ្ទាំង LED សម្រាប់​អ្នក​គាំ​ទ្រ​ទស្សនា​នៅ​​ពហុ​កីឡដ្ឋាន​​ជាតិ​នា​ល្ងាច​នេះ​ផង​ដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឆាយនីសតៃប៉ិ នឹងត្រូវប្រជែងកៅអីវគ្គបន្ដនៃពាន AFC Asian Cup 2019 ដោយត្រូវជួបគ្នា២ជើង ក្នុងនោះជើងទី១ ត្រូវ​ធ្វើ​ការ​ប្រកួត​លើ​ទឹក​ដី​នៃ​ទី​ក្រុង Kaohsiung លើ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​របស់​ក្រុម​​ឆាយ​នីស​តៃ​ប៉ិ នា​ល្ងាច​ថ្ងៃ​ទី​​២ ខែ​មិថុនា​នេះ ហើយ​ជើង​ទី​២ ត្រូវ​ជួប​គ្នា​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​វិញ​ម្ដង នៅ​ថ្ងៃ​ទី​​៧ ខែ​មិថុនា ឆ្នាំ​២០១៦ សប្ដាហ៍​ក្រោយ​នេះ ។

ការប្រកួតនេះទៀតសោត ប្រសិនបើក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមឆាយនីសតៃប៉ិទាំង ២​ជើង ក្រុម​គោ​ព្រៃ​កម្ពុជា នឹង​ទទួល​បាន​កៅអី​វគ្គ​ជម្រុះ​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ជា​មួយ​នឹង​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ពី​ការ​ប្រកួត​ជម្រុះ​បឋម​នេះ​ដូច​គ្នា ប៉ុន្ដែ​ប្រសិន​បើ​កម្ពុជា​ចាញ់ ក៏​នៅ​មាន​ឱកាស​​ប្រកួត​ជា​មួយ​ក្រុម​ចាញ់​ដទៃ​ទៀតដែរ ដើម្បី​បង្កើត​ឱកាស​ស្វែង​រក​អ្នក​ឈ្នះ​កៅអី​​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖  ទាក់ទងនងនឹងការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជាបានចេញទៅប្រកួតនៅទឹកដីរបស់ឆាយនីសតៃបិុ ដូច្នេះ បងប្អូនអ្នកគាំទ្រទាំងអស់ក៏អាចទស្សនាបានដែរតាមកញ្ចក់ទូរទស្សន៏ប៉ុស្តិ BTV-News បន្ទាប់​ពី​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​នេះ ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ដ​ផ្ទាល់ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ទូរទស្សន៍ BTV​ បានប្រកាសកាលពីម្សិលមិញនេះ។

នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងនិយមគាំទ្របាល់ទាត់ខ្មែរ និងតែងតែចូលរួមគាំទ្រ​ជា​និច្ច រាល់​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្វើការប្រកួតក្នុងទឹកដីម្ដងៗ ។ ប្រភព​ព័ត៌មា​ននៃការ​ប្រកួត​នេះ ក្រុម​ការ​ងារ​ទូរ​ទស្សន៍ BTV-News នឹងចាប់ផ្ដើមផ្សាយបន្ដផ្ទាល់នាវេលាម៉ោង ៦ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា នៅថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០១៦​ ក្នុង​សប្តាហ៍​នេះ​តែ​ម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]