បរទេស៖ ម្ចាស់ជើងឯកបាល់មាស Ballon D’or ៣សម័យ កីឡាករ Cristiano Ronaldo ត្រូវបានសារព័ត៌មាន ESPN ប្រសិទ្ធនាមជាអត្តពលិកដែលមានឈ្មោះបោះសម្លេងជាងគេ ហើយជាប់ក្នុងចំនាត់ថ្នាក់លេខ១ ក្នុងចំណោមអត្តពលិក១០០នាក់។ 

ចំនែកឯចំណាត់ថ្នាក់លេខ២នោះ បានទៅលើកីឡករបាល់បោះ NBA សញ្ជាតិអាមេរិក ដែលលេងក្នុងក្រុម Miami Heatុ, Lebron James និងកីឡាកររបស់ក្លិប Barcelona, Lionel Messi ជាប់ក្នុងចំណាត់ថ្នាក់លេខ៣។

ចំនែកឯអត្តពលិកផ្សេងៗទៀត មានដូចជា អត្តពលិករបស់ចក្រភពអង់គ្លេស កីឡាករ Gareth Bale ដែលលេងឲ្យក្លិប Real Madrid ស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ និង កីឡាកររបស់ក្លិប Manchester United ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៧។

ជាមួយនឹងអត្តពលិកផ្នែកកីឡាបាល់ទាត់នេះដដែល កីឡារ ២នាក់ដែលមកពីលីកកំពូលអេស្ប៉ាញ ក៏ស្ថិតក្នុងចំណាត់ថ្នាក់ទាំង១០ផងដែរ គឺកីឡាករ Neymar របស់ Barcelona ចំណាត់លេខ៤ និង James Rodriguez របស់ Real Madrid ចំណាត់ថ្នាក់លេខ៩។ បន្ថែមពីនេះទៀត កីឡាសញ្ជាតិអាល្លឺម៉ង់ Mesut Ozil ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ គឺក្នុងចំណាត់ថ្នាក់លេខ១៩។  

ក្រៅពីអត្តពលិកផ្នែកកីឡាបាល់ទាត់ ក៏មានអត្តពលិកផ្នែកកីឡាផ្សេងទៀតដែរ មានឈ្មោះក្នុងបញ្ជី ដែលមានដូចជាកីឡាករវ៉ៃចំបាប់ (UFC) Conor McGregor ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣៧ និងកីឡាករវាយតេនីស Andy Murray ចំណាត់ថ្នាក់លេខ៣៣។

ចំនែកឯចំនុចពិសេសនោះគឺ អត្តពលិកនារីៗ៨នាក់ ក៏មានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់ដែរ ប៉ុន្តែមានតែ៣នាក់ប៉ុណ្ណោះ ទទួលបាននូវចំណាត់ថ្នាក់ល្អប្រសើរ ដូចជា កីឡាការិនីវាយតេនី្នស ២រូប គឺ Maria Sharapova ចំណាត់ថ្នាក់លេខ១៨  Serena Williams លេខ២៥ និងកីឡាការិនីផ្នែកវ៉ៃចំបាប់ (UFC) Ronda Rousey ស្ថិតក្នុងចំណាត់ថ្នាក់លេខ២៣ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងចំនោមអត្តពលិក ទាំង១០០នាក់ គឺមានអត្តពលិកផ្នែកកីឡាបាល់បោះច្រើនជាងគេ តែទោះជាយ៉ាងណាក៏ដោយ ក្រលេកមកមើលចំណាត់ថ្នាក់កំពូលទាំង១០វិញ គឺត្រូវបាននាំមុខដោយផ្នែកកីឡាបាល់ទាត់ ដោយមានកីឡាករ ៤នាក់ស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់នោះ។

សរុបមកវិញ Ronaldo ឈរនៅលើកំពូលតារាងក្នុងចំណាត់ថ្នាក់នេះ ជាមួយនឹងការគាំទ្រពីមហាជនសរុបចំនួន ១១០.៧លាននាក់ ក្នុងគណនី Facebook របស់គាត់ ដែលតាមពីក្រោយដោយ Lionel Messi មានតែ ៨៤.៣លាននាក់ប៉ុណ្ណោះ។

ចំនែកឯក្នុងបណ្តាញសង្គម Twitter វិញ Ronaldo មានអ្នកគាំទ្រតាមដាន រហូតដល់ ៤១.៥លាននាក់ ដែល Lebron James វិញមានត្រឹមតែ ២៩.៦លាននាក់ប៉ុណ្ណោះ។

ហើយខាងក្រោមនេះជាឈ្មោះនិងចំណាត់ថ្នាក់អត្តពលិកទាំង២០នាក់ ដោយសង្ខេប៖

20) Rory McIlroy (Golf)

19) Mesut Ozil (Football)

18) Maria Sharapova (Tennis)

17) Wayne Rooney (Football)

16) Novak Djokovic (Tennis)

15) Usain Bolt (Athletics)

14) M.S. Dohni (Cricket)

13) Phil Mickelson (Golf)

12) Gareth Bale (Football)

11) Kobe Bryant (Basketball)

10) Rafael Nadal (Tennis)

9) James Rodriguez (Football)

8) Virat Kohli (Cricket)

7) Tiger Woods (Golf)

6) Kevin Durant (Basketball)

5) Roger Federer (Tennis)

4) Neymar (Football)

3) Lionel Messi (Football)

2) LeBron James (Basketball)

1) Cristiano Ronaldo (Football) 

រូបភាព៖ កីឡាករវាយតេនីស Roger Federer ចំណាត់ថ្នាក់លេខ៥
រូបភាព៖ កីឡាករបាល់ទាត់ Neymar ចំណាត់ថ្នាក់លេខ៤
រូបភាព៖ កីឡាករបាល់ទាត់ Lionel Messi ចំណាត់ថ្នាក់លេខ៣
រូបភាព៖ កីឡាករបាល់បោះ Lebron James ចំណាត់ថ្នាក់លេខ២
រូបភាព៖ កីឡាករបាល់ទាត់ Cristiano Ronaldo ចំណាត់ថ្នាក់លេខ១

ប្រភព៖ The SUN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]