ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី Kimberley Ann Voltemas និង លោក James Ma បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញវត្តមានអ្នកទាំងពីរ ក្នុងផ្សារទំនើបមួយកន្លែងរួចមក។

ចំពោះនាង Kimberley និង លោក James Ma បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីមួយនៅក្នុងផ្សារទំនើប ដែលកម្មវិធីនោះ តម្រូវឲ្យពួកគេឡើងច្រៀងជាមួយគ្នា យ៉ាងស៊ីអារម្មណ៍តែម្តង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រយ៉ាងច្រើនកុះករ បានឈរមើល និងស្រែកយ៉ាងកងរំពង ពេញផ្សារ ពេលឃើញវត្តមានតារាក្នុងដួងចិត្តរបស់ពួកគេ នៅនឹងភ្នែកបែបនេះ។

កំណើនមនុស្សយ៉ាងសន្ធឹក ដែលមកគាំទ្រនាង Kimberley និងលោក James Ma បានបញ្ជាក់ឲ្យបានឃើញថា ប្រជាប្រិយភាពរបស់ពួកគេ ពិតជាខ្លាំងក្លា នាពេលបច្ចុប្បន្ន ដោយសារតែពេលនេះ ពួកគេបានចាប់ដៃគ្នា សម្តែងក្នុងរឿងភាគថៃដ៏ល្បីមួយ ដែលកំពុងចាក់ផ្សាយគឺរឿង "ស្អប់ព្រោះស្រឡាញ់"៕

តោះទស្សនាទិដ្ឋភាពអ្នកគាំទ្រយ៉ាងច្រើនកុះករ និងស្តាប់នាង Kimberly និង លោក James Ma ច្រៀងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៦ ខ្មែរឡូតក៏បានចុះផ្សាយអត្ថបទស្រដៀងគ្នានេះដែរ ដែលទាក់ទងនឹង តារាសម្តែងស្រី Kimberly ដែលរូបនាងកំពុងតែថតរឿងភាគដ៏ល្បីមួយ គឺ"រឿងស្អប់ព្រោះស្រឡាញ់" ជាមួយនឹងលោក James Ma ។

រឿងភាគថៃថ្មី កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង គឺរឿង "ស្អប់ព្រោះស្រឡាញ់ " ដែលសម្តែងដោយ នាង Kimberly Ann Voltemas និង លោកJames Ma ត្រូវបានគេចាត់ទុកថា ជារឿងថៃមួយ មានអត្រាអ្នកមើលច្រើនជាងគេ ក្នុងឆ្នាំ២០១៦នេះ។

ចំពោះរឿងភាគថ្មីមួយនេះ ហាក់ដូចជាខុសប្លែកពីរឿងដទៃ ដែលនាង Kimberly ធ្លាប់បានសម្តែង ព្រោះថាសឹងតែគ្រប់ភាគទៅហើយ គឺនាងមិនអាចជៀសផុតបានឡើយ ពីឈុតបានអោបថើបជាមួយនឹងតួប្រុស ។ ហើយបើសម្លឹងមើល ពីទេពកោសល្យរវាង នាង Kimberly និងលោកJames Ma ក្នុងរឿងនេះវិញ ពិតជាសម្តែងជាមួយគ្នាបានយ៉ាងល្អ និងសាកសមបំផុត ដែលធ្វើឲ្យមហាជនកោតសរសើរ នូវសមត្ថភាពរបស់អ្នកទាំងពីរ ទោះបីពួកគេមានវ័យក្មេងក៏ដោយ។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏បានចាប់អារម្មណ៍ដែរថា តើសង្សារ នាង Kimberly លោក Mark Prin មានអារម្មណ៍យ៉ាងណាដែរ ពេលឃើញសង្សារជាទីស្រឡាញ់របស់ខ្លួន ត្រូវតួប្រុសស្រស់សង្ហារ ចាប់អោបរឹតយ៉ាងពេញដៃ និងថើបមាត់គ្នាបែបនេះនោះ? ហើយសម្រាប់ លោក Mark Prin ក៏បាននិយាយប្រាប់ដែរថា រូបលោក យល់ថារឿងថ្មីនេះហាក់ដូចជាស៊ីអារម្មណ៍ដែរ តែទោះជាយ៉ាងណា រូបគាត់មិនមានការអាក់អន់ស្រពន់ចិត្តអ្វីនោះទេ ព្រោះវាគ្រាន់តែជាការសម្តែងបែបស្និទ្ធស្នាល ដើម្បីឲ្យទស្សនិកជន អាចស្លុងចិត្តទៅតាមសាច់រឿងតែប៉ុណ្ណោះ៕

តោះមើលកម្រងរូបថតស៊ីអារម្មណ៍ របស់ លោក James Ma និង នាង Kimberly ក្នុងរឿងថ្មីទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]