កាលពីថ្ងៃទី ២២ ខែនេះ មានវីដេអូមួយដែលមានរយៈពេល ១៩វិនាទី ដែលបានដាក់ចំណងជើងថា Busan ប្រើអំពើហិង្សា ដោយប្រើស្បែកជើងកែងខ្ពស់ ដែលវីដេអូនេះ បានធ្វើការដាក់បញ្ចូលទៅក្នុងប្រព័ន្ធអិនធើណេត និងកំពុងក្លាយជារឿងដ៏ក្ដៅគគុក ដែលមានមនុស្សជាច្រើន កំពុងតែនិយាយវែកញែក។

វីដេអូនេះបាន ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសាធារណៈជន ក៏ដោយសារតែគេជឿជាក់ថា នារី២នាក់នេះកំពុងតែវាយផ្ទួនៗទៅលើ នារីម្នាក់ទៀតនៅក្នុង ក្លឹបរាំកំសាន្ដ។ នារីម្នាក់ដែលពាក់អាវពណ៌ស ដែលអាចឲ្យដឹងថា នាងកំពុងតែវាយជនរងគ្រោះ ជាមួយនឹងស្បែកជើងកែង និងជើងរបស់នាង និងបាននិយាយថា "ឆាប់ចេញពីយើងទៅ ស្រីចង្រៃ" នៅពេលដែលជនរងគ្រោះ កំពុងតែព្យាយាមការពារខ្លួន ដោយប្រើដៃទាំង២ទប់ក្បាលរបស់ខ្លួន។ មានប្រជាជនជាច្រើន បន្ទាប់ពីបានមើលវីដេអូនេះហើយ បាននិយាយថា ពិភពលោកនេះ ពិតជាគួរឲ្យខ្លាចណាស់ តើអ្នកណាទៅជាអ្នកពាសក់ស្បែកជើងកែងខ្ពស់? តើនាងនឹងទទួលទោសដែរ ឬទេ?

តើប្រិយមិត្ដយល់យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រូលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]