ភ្នំពេញ៖ ស្នេហាដែលកើតទ្បើងដោយចៃដន្យ តែងតែជាស្នេហាដែលមិនអាចបំភ្លេចបាន តែងតែជាស្នេហា ដែលមានអនុស្សាវរីយ៍រាប់មិនអស់។ ទោះបីជាយ៉ាងណាក្តីអារម្មណ៍របស់មនុស្សម្នាក់ មិនអាចហាមឃាត់អារម្មណ៍ស្រលាញ់ នៅក្នុងកាលៈទេសៈណាមួយនោះទេ។

ក្នុងឆមាសទី២ នៃឆ្នាំ ២០១៦ នេះ Warner Bros Picture នឹងនាំយកខ្សែភាពយន្តមនោសញ្ចេតនា ពោរពេញទៅដោយក្តីស្រលាញ់ និង អត្ថន័យដ៏ធំធេង មកកាន់ផ្ទាំងសំពត់ស មានចំណងជើងថា Me Before You ដែលខ្សែភាពយន្តនេះគឺត្រូវបានដកស្រង់ចេញពីសៀវភៅប្រលោមលោក ដែលបានលក់ដាច់រាប់លានក្បាលនៅទូទាំងពិភពលោក ដែលមានចំនងជើងដូចនឹងខ្សែភាពយន្តដែរ ជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឈ្មោះ Jojo Moyes។

Me Before You ត្រូវបានប្រកាសថានឹងផលិតទៅជាខ្សែភាពយន្តកាលពីឆ្នាំ ២០១៤ ទទួលបានការគាំទ្រ និងការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីប្រិយមិត្តគាំទ្រសៀវភៅមួយក្បាលនេះ។ តួរយ៉ាង ឃ្លីបពាណិជ្ជកម្មខ្លីរបស់ខ្សែភាពយន្តនេះទទួលបានការទស្សនានៅលើគណនីរបស់ផលិតកម្ម Warner Bros Picture នៅលើគេហទំព័រ YouTube ដល់ទៅរាប់លានដងក្រោយការចេញត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ។

ក្រោមការដឹកនាំរឿងរបស់លោក Thea Sharrock ខ្សែភាពយន្តមនោសញ្ចេតនានេះ ក៏មានការចូលរួមសម្តែងពីតារាល្បីៗ ជនជាតិអង់គ្លេស ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងផងដែរ ដូចជា Sam Claflin (ដែលធ្លាប់ស្គាល់តាមរយៈខ្សែភាពយន្ត The Hunger Games: Catching Fire, Mockingjay Part I, Mockingjay Part II, Love Rosie, The Riot Club) នឹងសម្តែងជាតួឯក ប្រុសឈ្មោះ Will Treynor ជាដៃគូរជាមួយនឹងតួឯកស្រីឈ្មោះ Louisa Clark ដែលសម្តែងដោយ Emilia Clarke (ដែលធ្លាប់ស្គាល់តាមរយៈខ្សែភាពយន្ត Terminator: Genysis, រឿងភាគ Games of Throne)។ ភាពយន្តមនោសញ្ចេតនា Me Before You នេះនិយាយអំពីតួឯកស្រី Louisa Clark ដែលទទួលបានការងារធ្វើជាអ្នក មើលថែបុរសអ្នកមាន ស្តុកស្តម្ភម្នាក់ឈ្មោះ Will Treynor ដែលធ្លាក់ខ្លួនពិការខ្លួនក្រោយ រងគ្រោះថ្នាក់ចរាចរណ៍កាលពី ២ឆ្នាំមុន។ បើទោះជាមានអត្តចរិកខុសគ្នាយ៉ាងណាក្តី ពន្លកស្នេហាបានកើតទ្បើងក្រោយពីការរួមរស់នៅជាមួយគ្នាក្នុងមួយរយៈពេលមក។

ខ្សែភាពយន្តនេះរំពឹងនឹងទាក់ទាញអារម្មណ៍របស់ទស្សនិកជន ជាមួយនឹងរូបភាពទេសភាពដ៏ស្រស់ស្អាត ក៏ដូចជាសាច់រឿង កំសត់ពោរពេញទៅដោយសេចក្តីស្រលាញ់ផងដែរ។ Me Before You នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ៣ មិថុនានេះតទៅ នៅគ្រប់រោងភាពយន្ត ដែលនៅជិតអ្នក។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]