ក្មេងស្រីដែលមានអាយុ១០ឆ្នាំ ត្រូវបានទទួលរងនូវការឈឺចាប់ជាខ្លាំង ក៏ព្រោះតែនាងចង់ដោះនូវ គំរបដែករបស់ធុងទឹក ដែលបានជាប់នៅម្រាមដៃរបស់នាង ដែលវាមានលក្ខណៈដូចជា ការពាក់ចិញ្ចៀនដែលតឹង មិនអាចដោះរួច។ ។

គំរបដែកនៃធុងទឹកទឹកនេះ បានជាប់យ៉ាងខ្លាំងនៅម្រាមដៃរបស់នាង ដែលធ្វើឲ្យនាងមិនអាចដោះវាចេញបាន ដែលហេតុការណ៍នេះបានកើត ឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងទីក្រុង Mishan ភាពខាងជើងឆៀងខាងកើតនៃខេត្ដ Heilongjiang ក្នុងប្រទេសចិន។

ក្មេងស្រីនេះត្រូវបានគេស្គាល់ឈ្មោះថា Zhao Jiaqi ។ នាងបានលេងធុងទឹកនោះតែម្នាក់ នៅពេលដែលម្ដាយឪពុករបស់នាង ចេញទៅក្រៅ។ នៅក្នុងនោះម្រាមដៃមួយ ត្រូវបានជាប់នូវគំរបធុងទឹក ដែលដូចជានាងពាក់ចិញ្ចៀន នៅពេលល្ងាច។ អ្នកពន្លត់អគ្គិភ័យ បានដល់ភ្លាមៗនៅពេលដែលកើតហេតុ និងបានប្រើកន្ដ្រៃ រួមនិងដង្កាប់ មកកាត់គំរបដែកនោះចេញ។ ប្រហែលជា ១០នាទី ទើបគេអាចដោះរបស់នោះចេញបាន ពីដៃរបស់នាង។ យោងទៅតាមអ្នកពន្លត់អគ្គិភ័យ បាននិយាយថា ម្រាមដៃរបស់ក្មេងស្រី បានដាច់រលាត់ និងឈឺចាប់ដោយសារតែការប្រើ កន្ដ្រៃនិងដង្កាប់។

ដូចនេះសូមយកចិត្ដទុកដាក់មើល ថែរក្សាក្មេងៗដែលនៅក្នុងផ្ទះរបស់អ្នក ព្រោះពេលខ្លះវារពឹស និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖ 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]