តារាកំប្លែងស្រីវ័យ ១៧ឆ្នាំ កញ្ញា នីឡា នៅពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍ក្រៀមក្រំ និងពោលពាក្យសុំទោស ទៅគូដណ្តឹងជាសាធារណៈ​​ ខណៈដែលនាងបង្ហើបថា គូដណ្តឹងបណ្តូលចិត្ត របស់នាងអន់ចិត្ត នឹងនាងជាខ្លាំង។

ក្រោយពីបាន ភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី១៩ ខែឧសភារួចមក គេសង្កេតឃើញថា គូដណ្តឹងវ័យក្មេងមួយគូនេះ ហាក់មានភាពផ្អែមល្ហែម ដោយមើលទៅ តារាកំប្លែង កញ្ញា នីឡា ហាក់ដូចជាបង្ហាញអារម្មណ៍ ស្រលាញ់យកចិត្តយកថ្លើម គូស្នេហ៍យ៉ាងខ្លាំង ដោយនាងបាន សរសេរសារ លួងលោមចិត្តគូដណ្តឹងថា « សុំទោសដែលអូន ធ្វើអោយបងអន់ចិត្ត ឈប់អន់ចិត្តជាមួយអូនទៀត ទៅណាបង I love u »។ 

បើទោះបីជាតារាកំប្លែង កញ្ញា នីឡា បានភ្ជាប់ពាក្យរួចក៏ដោយ តែនាងនៅមិនទាន់ មានគម្រោងរៀបការជាមួយគ្នា នៅឡើយទេ ៕

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា ភាគច្រើន ប្រិយមិត្តធ្លាប់តែឃើញ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ស្លៀក ឈុតសាមញ្ញៗ បែបក្មេងវ័យជំទង់ ពេលឡើងឆាកសម្តែងម្តងៗ ហើយកម្របានឃើញ រូបនាង ស្លៀកឈុតកូនក្រមុំប្រពៃណីខ្មែរណាស់។

កាលពីម្សិលមិញនេះដែរ គណនីហ្វេសប៊ុករបស់តារាកំប្លែង នាយក្រូច បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងឈុតកូនក្រមុំកូនកំលោះ រវាង នីឡា ជាមួយនឹងនាយចឺម យ៉ាងស្រស់ស្អាតប្លែក។

ចំពោះរូបសម្រស់ របស់តារាកំប្លែងវ័យក្មេងរូបនេះ គឺពិតជាលេចធ្លោ និងស្អាតថែមមួយកម្រិតទៀត មិនចាញ់សម្រស់តារាស្រីជើងចាស់ប៉ុន្មាននោះទេ ពេលគ្រងឈុតកូនក្រមុំប្រពៃណីខ្មែរបែបនេះ។

ក្នុងនោះដែរ កញ្ញា វ៉ាន់ នីឡា ទំនងជាទទួលថតឲ្យសម្អាងការណាមួយហើយ ដែលគេតម្រូវឲ្យនាង តែងខ្លួនក្នុងឈុតរៀបការ ជាមួយនាយ ចឺម។ ហើយជាពិសេសទៀតនោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរលើរូបនាងថា ពិតជាសុភាព និងគួរស្រឡាញ់ ជាងឈុតសម្លៀកបំពាក់ផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា