ថៃ៖ ហេតុការណ៍ដ៏កម្រមួយ ដែលបុរសជនជាតិថៃម្នាក់ ត្រូវបានសត្វពស់ថ្លាន់ វាយប្រហារខណៈពេលដែល គាត់កំពុងប្រើប្រាស់បង្គន់ បានក្លាយជាចំណុចដ៏រសើបមួយ ជាពិសេសវាបានដក់ជាប់ នៅក្នុងចិត្តប្រជាជនថៃភាគច្រើន ដែលបានធ្វើឲ្យពួកគេមាន ការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់ រាល់ពេលប្រើប្រាស់បង្គន់។

យោងតាមប្រភភព័ត៌មាន បានឲ្យដឹងថា ក្រោយពីបុរសម្នាក់មានឈ្មោះ Atthaporn Boonmarkchuai អាយុ៣៨ឆ្នាំ រស់នៅក្នុងខេត្ត Chachoengsao របស់ប្រទេសថៃ ត្រូវបានសត្វពស់ថ្លាន់ ស្ទុះចេញពីក្នុងចានបង្គន់ មកខាំប្រដាប់ភេទរបស់គាត់ ក្នុងអំឡុងពេលដែលប្រើប្រាស់បង្គន់រួចមក វាបានក្លាយទៅជាប្រធានបទ ដ៏រសើបមួយ ដែលបានធ្វើឲ្យប្រជាជនថៃ ភាគច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

សកម្មភាពដ៏គួរឲ្យចង់សើច របស់តារាថៃពេលប្រើប្រាស់បង្គន់

ជាមួយគ្នានេះដែរ តារាប្រុសថៃ ដែលភាគច្រើនគឺជាតារាកំប្លែង បានបង្ហោះរូបភាពប្លែកៗ ដែលមើលទៅពិតជា ទប់សំណើចមិនបាន ក៏ព្រោះតែរូបថតទាំងនោះ បានបង្ហាញអំពីសកម្មភាព នៃការប្រុងប្រយ័ត្នខ្ពស់ នៅពេលប្រើប្រាស់បង្គន់ ដោយសារតែខ្លាចជួបរឿងស៊យ ត្រូវសត្វពស់ស្ទុះចេញពីក្នុងចានបង្គន់ មកវាយប្រហារ ដូចករណីខាងលើ។

ទន្ទឹមនឹងនេះដែរ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ជាពិសេសនៅក្នុងប្រទេសថៃ បានធ្វើការលើកឡើងអំពីចម្ងល់ និងការព្រួយបារម្ភរបស់ខ្លួន ដោយក្នុងនោះមាន អ្នកខ្លះលើកឡើងថា “ហេតុអ្វីបានជាពស់ លូនចេញពីចានបង្គន់ មកវាយប្រហារមនុស្ស ដូច្នេះ? តើហេតុអ្វីបានវាចូលទៅសម្ងំក្នុងនោះ?” ស្របពេលដែលអ្នកខ្លះទៀត បានលើកឡើងថា “បើសិនជាអ្នកត្រូវ សត្វពស់វាយប្រហារ ចំកន្លែងសំខាន់ (ប្រដាប់ភេទ) តើអ្នកនឹងមានអារម្មណ៍យ៉ាងណាទៅ?”, “នេះអាចថាជាសំណាង ដែលនោះជាពស់ថ្លាន់ ចុះបើជាពស់វែកវិញ តើគ្រោះថ្នាក់យ៉ាងណាទៅ?”

ទាំងនេះគឺជាការលើកឡើងនានា របស់មនុស្សជាច្រើន ក្រោយពីមានករណីដែល មនុស្សត្រូវសត្វពស់ថ្លាន់វាយប្រហារ ក្នុងអំឡុងពេលបត់ជើង។ ខាងក្រោមនេះគឺជា រូបភាពខ្លះៗ របស់តារាប្រុសថៃ បង្ហាញពីសកម្មភាពរបស់ពួកគេ ពេលប្រើប្រាស់បង្គន់៕ 

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៦ បុរសជនជាតិថៃមួយរូប រស់នៅក្នុងខេត្ដ Chachoengsao បានជួបនូវរឿងដ៏លស់ព្រលឹង សឹងតែបាត់បង់ជីវិត និងនឹកមិនស្មានដល់ នៅក្នុងបន្ទប់ទឹកដែលគាត់តែងតែប្រើប្រាស់​ជាប្រចាំថ្ងៃ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Atthaporn Boonmarkchuai អាយុ ៣៨ឆ្នាំ បានភ្ញាក់ពីដំណេកពេលព្រឹកព្រលឹមម៉ោង ៦និង៣០នាទី និងចូលទៅក្នុងបន្ទប់ទឹក ដើម្បីបត់ជើងដូចសព្វដង។ ៥នាទីក្រោយមក គាត់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពស់ថ្លាន់ សុខៗបានបង្ហាញខ្លួន ចេញពីក្នុងបង្គន់ និងខាំប្រដាប់ភេទរបស់គាត់។

នៅក្នុងនោះ គាត់បានរៀបរាប់យ៉ាងលំអិតថា ពស់ថ្លាន់នេះមានប្រវែងប្រហែលជា ៣.៥ម៉ែត្រ ដែលភ្លាមៗវាបង្ហាញខ្លួននៅចន្លោះជើងគាត់ និងវាបានប្រើចង្កូមខាំយ៉ាងជ្រៅ មកប្រដាប់ភេទរបស់គាត់។ មិនបង្អន់យូរ គាត់បានស្រែកយ៉ាងខ្លាំង ឲ្យប្រពន្ធជួយ និងពេលនោះ ប្រពន្ធគាត់បានស្រែកហៅអ្នកជិតខាងមកជួយ ដើម្បីដកប្រដាប់ភេទប្ដីរបស់គាត់ ចេញពីចង្កូមពស់ថ្លាន់នេះ។ យ៉ាងណាមិញ គាត់បានបាត់បង់ឈាមអស់ជាច្រើន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ធ្វើការវះកាត់។

ទន្ទឹមនឹងនេះ ក្រោយពីមានស្ថានភាពនឹងនរ នៅក្នុងកិច្ចសម្ភាសន៍ លោក Atthaporn បាននិយាយថា គាត់ច្បាស់ខ្លាំងណាស់ ថាពិតជាគ្មានអ្វីទាំងអស់នៅក្នុងបង្គន់ មុនពេលគាត់អង្គុយពីលើ ដែលហេតុការណ៍មួយនេះ ពិតជាមិនធ្លាប់គិតថា វានឹងអាចកើតឡើងនោះទេ។ ទោះជាយ៉ាងណា គាត់ពិតជាសប្បាយរីករាយក្នុងការ ចែករំលែកនូវរឿងមួយនេះ ដើម្បីទុកជាបទពិសោធន៍ និងមេរៀនមួយសម្រាប់អ្នកដទៃ។

សម្រាប់សត្វពស់ថ្លាន់នេះ ត្រូវបានគេដកចេញពីបង្គន់ និងច្រកថង់យ៉ាងត្រឹមត្រូវ មុននឹង ព្រលែងវាចូលទៅក្នុងព្រៃវិញ​ ហើយនៅក្នុងនោះមាន រាយការណ៍ថា ពស់នេះបានវារឡើងតាមបំពង់ទឹក មុននឹងមានវត្ដមាននៅក្នុងបន្ទប់ទឹក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]