តាមប្រភពព័ត៌មាន STOMPer លោក Andy កំពុងតែលាងកែវស្រាប់តែបែក ហើយ បានទទួលរងរបួស ដេរ៨ថ្នេរ ។ កែវទាំងនោះគឺទើបយកចេញមកប្រើ វាត្រូវបានទិញកាលពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនMcDonald នៅសិង្ហបុរី។ តាមប្រភពព័ត៌មាន STOMPer បានអោយដឹងថា Andy មាននៅសល់កែវសំរាប់ដាក់កូកាកូឡារបស់ក្រុមហ៊ុន McDonald មិនច្រើនទេ។ ពេលដែលគាត់លាងវាទាំងនោះ គាត់ក៍មានអារម្មណ៏ថាវាស្ដើងហើយស្រួយ។ ពេលដែលគាត់ដុសវាដោយ ប៉ុងសំអាតស្រាប់តែវាបែក ហើយមុតម្រាមដៃភ្លាម។ ក្រោយកើតហេតុគាត់ ក៏បានសរសេរ ពីបញ្ហានេះដល់ ក្រុមហ៊ុន McDonald និងចង់និយាយពីការធានាលើគុណភាពផលិតផលក្រុមហ៊ុន McDonald តែការឆ្លើយតបមកវិញថា រាល់កែវទាំងអស់នឹងមិនមានការបែកទេបើ អ្នកប្រើវាដោយថ្នម និងកាន់វាយ៉ាងប្រុងប្រយ័ត្ន។ ចំពោះ Andy វិញគាត់គ្រាន់តែដាក់ប៉ុងលាងហើយដុសវាសោះ វាស្រាប់តែបែក។ ក្រោយមកទៀតក៏បន្ដការស៊ើបមើលលើគុណភាពកែវតាម គេហទំព័រ FACEBOOK ហើយក៏បានប្រទះឃើញការបញ្ចេញមតិពី បញ្ហានេះ គឺកែវទាំងមានសភាពស្ដើង ស្រួយ និងបានមុតមាត់អ្នកផឹកទៀត ប៉ុន្ដែក្រុមហ៊ុន Mcdonald បានបដិសេដមិនទទួលការអះអាងទាំងនោះទេ ហើយបាននិយាយថាគេមិនអាចរកឃើញពី ភាពខុសបច្ចេកទេសរបស់កែវបនោះទេ។ តាមប្រភពព័ត៌មាន The Strait Times បាននិយាយថា កែវរបស់ក្រុមហ៊ុន McDonald គឺមានគុណវិបត្ដិ នៅប្រទេសជប៉ុន តែអ្នកនាំពាក្យ របស់ក្រុមហ៊ុន McDonald ប្រចាំនៅសិង្ហបុរី បានតបទៅអត្ថបទថា កែវទាំងអស់គឺសុវត្ថិភាពសំរាប់ការប្រើប្រាស់។ Andy មានការអន់ចិត្ដចំពោះការឆ្លើយតបរបស់ក្រុមហ៊ុន McDonald ហើយមិនដឹងជាមនុស្សប៉ុន្មាននាក់នៅសិង្ហបុរីជួបការបែកកែវរបស់ក្រុមហ៊ុន Mcdonald បែបនេះទេ។ Andy ពេញចិត្ដនឹងការចេញម៉ូតរបស់ក្រុមហ៊ុន McDonald តែ ក្រុមហ៊ុនមិនមានចេញប៉ាន់អោយមើលមុនសំរាប់ការផលិតកែវដែលមានសុវត្ថិភាពទេ។

សូមប្រិយមិត្ដត្រួតពិនិត្យស្ថានភាពកែវ អោយបានម៉ត់ចត់មុនប្រើប្រាស់ ដើម្បីជៀសវាងគ្រោះថ្នាក់!!!

ដោយ TD

khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]