(ភ្នំពេញ)៖ នេះជាវិដេអូ HighLight ដ៏ជក់ចិត្តពេលដែលក្រុមម្ចាស់ផ្ទះកម្ពុជា ស៊ុតបំប៉ោងសំណាញ់ទី ក្រុមភ្ញៀវទីម័រខាងកើត ២ ទល់នឹង ០ និងបន្តធ្វើបានល្អពីសំណាក់អ្នកចាំទី អ៊ុំ សេរីរ័ត្ន ផងដែរ។

ដើម្បីឲ្យកាន់តែជ្រាប់ច្បាស់ថា កីឡាករកម្ពុជាលេងយល់ចិត្តគ្នា និងស៊ុតបញ្ចូលល្អប៉ុណ្ណានោះ សូមទស្សនាវិដេអូឃ្លីប នៃជំនួបមិត្តភាពអន្តជាតិយប់ថ្ងៃទី២៩ ខែឧសភា៕

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះអ្នកគាំទ្រ សម្រុកចូលស្តាតអូឡាំពិក ខណៈតារាចម្រៀង ពេជ្រ សោភា និង ដេវីត កំពុងសមរាំបទ «រាំញីកែងជើង»

ខណៈនេះបណ្តាអ្នកគាំទ្រវិស័យកីឡាបាលទាត់ បានកំពុងតែសម្រុកចូលស្តាតអូឡាំពិកយ៉ាងច្រើនកុះករ ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់នៃជំនួប កម្ពុជា-ទីម័រខាងកើត មុនការប្រកួតចាប់ផ្តើមម៉ោង ៧៖០០នាទីយប់នេះក្នុងមិត្តភាពអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា សំបុត្រចូលទស្សនា មាន២ប្រភេទ គឺប្រភេទតម្លៃ ១០,០០០រៀល និងតម្លៃ ៥,០០០រៀល ជាមួយគ្នានេះដែរកាលពីល្ងាចម្សិលមិញ សំបុត្រចំនួន ៥០,០០០សំបុត្រ ត្រូវបានលក់អស់ ហើយតាំងតែពីព្រឹកថ្ងៃនេះ សំបុត្របាននឹងកំពុងដាក់លក់បន្តបន្ទាប់។

ហើយយ៉ាងណាមិញ កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ លោក ងួន ចាន់ដេវីត ក៏បានប្រកាសក្តែងៗ នៅលើបណ្តាញសង្គមថា រូបលោកនឹងមានវត្តមាន នៅលាន ពហុកីឡដ្ឋានជាតិ ដើម្បីឡើងច្រៀងនូវបទចម្រៀង "ញីកែងជើង" ដើម្បីបំបែកកំណត់ត្រាអំឡុងពេលកម្ពុជា ប៉ះទីម័រ។

នៅក្នុងជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត នឹងលើកយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនេះ មកច្រៀង និងរាំបំបែកកំណត់ត្រាដោយមានអ្នកចូលរួមច្រើនបំផុត នៅលើទីលានពហុកីឡដ្ឋានជាតិ ។ យោងតាមវីដេអូរបស់លោក ងួន ចាន់ដេវីត ដែលត្រូវបានបង្ហោះក្នុងទំព័រ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការរាំបំបែកកំណត់ត្រានេះ នឹងធ្វើឡើងអំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតបញ្ចប់ការប្រកួតតង់ទី១ ហើយអនុញ្ញាតឲ្យអ្នកគាំទ្រ ដែលទៅទស្សនាបាល់ចូលរួមរាំដោយសេរី ។

គួរបញ្ជាក់ផងដែរថា ការណាត់ទីម័រខាងកើត មកប្រកួតមិត្តភាពក្នុងរាជធានីភ្នំពេញ គឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយចិនតៃប៉ិ នៅថ្ងៃទី២ និងថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា