ទោះបីជា iPhone 5 នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការក៍ដោយ តែក៍មានព័ត៍មានចចាមអារាមចេញមកជាច្រើន ។ មានអ្នកខ្លះចង់ដឹងថា iPhone 5 បង្ហាញខ្លួននៅពេលណា តម្លៃប៉ុន្មាន មានអ្នកខ្លះដល់ថ្នាក់រង់ចាំ iPhone 5 ពុំបាន ...។ ចុងក្រោយនេះគេហទំព័រ http://iphone5mod.com/ បានយកចិត្តអ្នកទ្រាំរង់ចាំ iPhone 5 ពុំបាន ដោយការយកមកបង្ហាញនូវសំបកទូរស័ព្ទ iPhone 5 ។ សំបកនោះមានលក្ខណះពិសេស អាចបំលែងរូបឆោម iPhone 4 រឺ iPhone 4S អោយក្លាយទៅជា iPhone 5 ត្រឹមតែមានឧបករណ៍នេះជាការស្រេច ។ ឧបករណ៍បំលែងនេះមានឈ្មោះថា
iPhone 5 conversion mod kit ដែលជាសំបកខ្នង iPhone 5 ។ ចំពោះពណ៍មានអោយលោកអ្នកជ្រើសរើស ចំនួន 2 ពណ៍ នោះគឺ ពណ៍ខ្មៅ នឹង ពណ៍ស ។ ចំណែកការផលិតសំបក iPhone 5 មកនេះ គេហទំព័រ http://iphone5mod.com/បានប្រាប់មកថា ខ្លួនបានយកព័ត៍មានចចាមអារាមទាំងឡាយមុននេះ មកច្នៃប្រឌិតធ្វើជាគ្រឿងបែប iPhone 5 តែម្តង ។ សំរាប់ iPhone 5 conversion mod kit ផងដែរ បានដាក់លក់នៅក្នុងតម្លៃ $29.90 ដោយមានការបំរើសេវាដឹកជញ្ជូននៅជុំវិញពិភពលោក ។ ចំពោះលោកអ្នកដែលធុញ iPhone 4 រឺ iPhone 4S ចង់ផ្លាស់ទៅជា iPhone 5 សាកល្បងផ្លាស់ប្តូរពិតជាមិនខុសបំណង ។ iPhone 5 conversion mod kit នេះ នៅប្រទេសយើងមិនទាន់មាន លក់នៅឡើយទេ ប្រសិនបើមានលក់នៅពេលណា គេហទំព័រយើងខ្ញុំនឹងយកមកជូនដំណឹងនៅពេលក្រោយបន្ថែមទៀត ។ 
សុវណ្ណ2ដតខំ ព័ត៍មានទូរស័ព្ទថ្មីៗ 

ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]