ភ្នំ​ពេ​ញ​៖​​ វ៉ា​ន់​ ​នី​ឡា ​​ជា​តា​រា​កំប្លែ​ង​​​វ័យ​​ក្មេ​​ង​​ ​រ​ប​ស់​​​រ​ប​ស់ស្ថា​នី​​យ៍​ទូ​រ​ទស្ស​ន៍​ ស៊ីធីអិន បាននិយាយឲ្យដឹងថា ចំណូល​ប្រចាំខែរបស់នាង ចាញ់នាយ​ចឺម តិចតូចតែប៉ុណ្ណោះ ។​ 

តារាកំប្លែងដែល​ភ្ជាប់ពាក្យទាំងវ័យក្មេងនៅពេលថ្មីៗ ដើម្បីគេ​ចចេញពី បញ្ហា​រិះគន់នោះ ​ត្រូវបានគេ​ដឹងថា ចំណូលរបស់នាង ក្នុង១ខែ អាច​ទិញរថយន្តកូរ៉ូឡាស៊េរី ៩៤ ឬ ៩៨ បានមួយគ្រឿង ដែលចំណូលនេះធៀបទៅនឹងតារាកំប្លែង​រួមអាជីព មានវ័យស្រករគ្នា នាយចឺម ចាញ់តិច​តួច​តែប៉ុណ្ណោះ ​។​

ក្នុងបទសម្ភាស ជាមួយនឹង​អ្នកសារព័ត៌មាន វ៉ាន់ នីឡា បានប្រាប់ឲ្យដឹងថា «ក្នុង១ខែនាង​អាចរកបានពី ៤ពាន់ដុល្លារ ទៅ ៥ពាន់ដុល្លារ​អាម៉េរិក ដោយចាញ់​នាយចឺម តិចតួចប៉ុណ្ណោះ» ៕​

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា បន្ទាប់ពីមានព័ត៌មាន ក្នុងបណ្ដាញសង្គម បានធ្វើការផ្សព្វផ្សាយបន្តគ្នាថា តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រី របស់អ្នកគ្រប់គ្រងកម្មវិធីកំប្លែង លោក សុវណ្ណ ឫទ្ធី ហៅតាវិចទ័រ ថាបានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយកូនប្រុសអ្នកមាន ចោលនាយ ចឺម ដែលគេបានសន្និដ្ឋានថា អ្នកទាំងពីអាចធ្លាប់មានស្នេហា ជាមួយគ្នានោះ នៅពេលនេះ តារាកំប្លែង នាង វ៉ាន់ នីឡា បានចេញមុខមកស្រាយ តាមរយៈវិដេអូឃ្លីប ដោយបានបង្ហាញថា រវាងនាង និងនាយ ចឺម គឺមិនបានស្រឡាញ់គ្នា ក្នុងផ្លូវស្នេហានោះទេ តែស្រឡាញ់គ្នាទុកដូចជា បងប្អូនបង្កើត។

ក្នុងវីដេអូឃ្លីប មានរយៈពេលប្រមាណ៤នាទី កញ្ញា វ៉ាន់ នីឡា ដែលទើបតែមានគូដណ្ដឹងថ្មីថ្មោង មាននិយាយថា នាងសូមធ្វើការបដិសេធ ចំពោះ Account Facebook មួយចំនួន ដែលបានយកឈ្មោះនាង ទៅប្រើក្នុងន័យរិះគន់អ្វីមួយ ដែលនាងមិនបានដឹងខ្លួនសោះ។ ជាមួយគ្នានេះ នាងក៏បានបញ្ជាក់ថា នាងនិងនាយចឺម ថ្វីត្បិតតែលេងកំប្លែងជាមួយគ្នា ស្និទ្ធស្នាលគ្នាជាច្រើនឆ្នាំ តាំងពីតូចពិតមែន ប៉ុន្តែមិនបានស្រឡាញ់គ្នានោះទេ ពោលនាងស្រឡាញ់នាយ ចឺម គឺទុកដូចជាបងប្អូនបង្កើត រាប់អានគ្នា មិនដូចអ្វីដែលមហាជន គិតនោះឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា