ថៃ៖ រឿងភាគថៃថ្មី កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង គឺរឿង "ស្អប់ព្រោះស្រឡាញ់ " ដែលសម្តែងដោយ នាង Kimberley Ann Voltemas និង លោកJames Ma ត្រូវបានគេចាត់ទុកថា​ ជារឿងថៃមួយ មានអត្រាអ្នកមើលច្រើនជាងគេ ក្នុងឆ្នាំ២០១៦នេះ។

ចំពោះរឿងភាគថ្មីមួយនេះ ហាក់ដូចជាខុសប្លែកពីរឿងដទៃ ដែលនាង Kimberley ធ្លាប់បានសម្តែង ព្រោះថាសឹងតែគ្រប់ភាគទៅហើយ គឺនាងមិនអាចជៀសផុតបានឡើយ ពីឈុតបានអោបថើបជាមួយនឹងតួប្រុស ។ ហើយបើសម្លឹងមើល ពីទេពកោសល្យរវាង នាង Kimberley និងលោកJames Ma ក្នុងរឿងនេះវិញ ពិតជាសម្តែងជាមួយគ្នាបានយ៉ាងល្អ និងសាកសមបំផុត ដែលធ្វើឲ្យមហាជនកោតសរសើរ នូវសមត្ថភាពរបស់អ្នកទាំងពីរ ទោះបីពួកគេមានវ័យក្មេងក៏ដោយ។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏បានចាប់អារម្មណ៍ដែរថា តើសង្សារ នាង Kimberley លោក Mark Prin មានអារម្មណ៍យ៉ាងណាដែរ ពេលឃើញសង្សារជាទីស្រឡាញ់របស់ខ្លួន ត្រូវតួប្រុសស្រស់សង្ហារ ចាប់អោបរឹតយ៉ាងពេញដៃ និងថើបមាត់គ្នាបែបនេះនោះ? ហើយសម្រាប់ លោក Mark Prin ក៏បាននិយាយប្រាប់ដែរថា រូបលោក យល់ថារឿងថ្មីនេះហាក់ដូចជាស៊ីអារម្មណ៍ដែរ តែទោះជាយ៉ាងណា រូបគាត់មិនមានការអាក់អន់ស្រពន់ចិត្តអ្វីនោះទេ ព្រោះវាគ្រាន់តែជាការសម្តែងបែបស្និទ្ធស្នាល ដើម្បីឲ្យទស្សនិកជន អាចស្លុងចិត្តទៅតាមសាច់រឿងតែប៉ុណ្ណោះ៕

តោះមើលកម្រងរូបថតស៊ីអារម្មណ៍ របស់ លោកJames Ma និង នាង Kimberley ក្នុងរឿងថ្មីទាំងអស់គ្នា៖ 

ឈុតអោបថើបគ្នា​ រវាង នាងKimberly និង​លោកJames Ma

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា នាង Kimberley ជាតារាស្រីមួយ ដែលចូលចិត្តលេងខ្លូនសាមញ្ញៗបំផុត ជាងតារាផ្សេងៗទៀត ហើយជាពិសេស ពេលនាងចេញក្រៅម្តងៗ នាងក៏តែងស្លៀកពាក់បែបឈុតធម្មតាផងដែរ

នាពេលបច្ចុប្បន្ននេះ ប្រជាប្រិយភាពក្នុងវិស័យសិល្បៈរបស់ តារាស្រីថៃ Kimmy Kimberley ហាក់ដូចជាឡើងកូដខ្លាំងតែម្តង។ ហើយក្នុងនោះដែរ ស្ទាយលេងខ្លួនរបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍ច្រើនផងដែរ។

តារាស្រី កូនកាត់ថៃ អាល្លឺម៉ង់ រូបនេះ តែងចូលចិត្តប្តូរស្ទាយប្លែកៗ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះមិនចង់ឲ្យអ្នកគាំទ្រ ធុញទ្រាន់នឹងរូបនាងនោះទេ។ ហើយភាគច្រើន គេសង្កេតឃើញថា ពេលនាង Kimberley ដើរចេញទៅក្រៅម្តងៗ នាងហាក់ដូចជា លេងខ្លួនបែបសាមញ្ញបំផុត ជាមួយនឹង អាវយឺត រឺ អាវដៃវែង និងខោជើងវែង ជាដើម។

ជាមួយគ្នានោះដែរ ការស្លៀកពាក់របស់នាង ពេលចេញទៅក្រៅបែបនេះ វាពិតជាធម្មតាមែន តែក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ចូលចិត្ត និងយកស្ទាយតាមនាងផងដែរ ព្រោះវាមើលទៅមិនសុំាំញ៉ាំច្រើន ហើយទាក់ទាញទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]