កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ សមាជិកម្នាក់នៃក្រុមចម្រៀងប្រុស ដ៏ល្បីបំផុតមួយ របស់ប្រទេសកូរ៉េខាងត្បូង Super Junior បានជួបរឿងស៊យ ដោយត្រូវបានប៉ូលីស ធ្វើការឃាត់ខ្លួន និងអាចទទួលរងការពិន័យ ជាច្រើនផ្សេងទៀត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សមាជិកដ៏សំខាន់ម្នាក់ នៃក្រុមចម្រៀងប្រុស Super Junior របស់កូរ៉េខាងត្បូង គឺលោក Kangin ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនទុក និងកំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត បន្ទាប់ពីតារារូបនេះ បានបើកបរក្រោមស្ថានភាពស្រវឹង រួចបង្កគ្រោះថ្នាក់ចរាចរ ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ផ្អែកលើរបាយការណ៍ របស់នាយកដ្ឋានប៉ូលីស នៃតំបន់ Gangnam ប្រចាំទីក្រុងសេអ៊ូល បានបញ្ជាក់ថា Kangin បានបើកបរដោយ មានភាពស្រវឹងជោគជាំ រួចក៏បានបើកជ្រុល ទៅបុកបង្គោលភ្លើងចរាចរណ៍ ដែលនៅពីមុខហាងលក់ទំនិញមួយ ក្នុងសង្កាត់ Sinsadong នៃតំបន់ Gangnam។ យ៉ាងណាមិញ នៅពេលដែលប៉ូលីស ទៅដល់កន្លែងកើតហេតុ គឺមិនបានឃើញវត្តមាន Kangin នៅទីនោះឡើយ ប៉ុន្តែសាក្សីដែលបានឃើញផ្ទាល់ភ្នែក បានអះអាងថា Kangin គឺជាអ្នកបង្ក ឲ្យមានហេតុការណ៍មួយនេះកើតឡើង។ 

Kangin សមាជិកនៃក្រុមចម្រៀងប្រុស Super Junior

មិនយូរប៉ុន្មាន ប៉ូលីសក៏បានធ្វើការឃាត់ខ្លួន Kangin រួចធ្វើការវាស់កម្រិត ជាតិអាល់កុល និងបានរកឃើញជាតិអាល់កុលកម្រិត ០.០៥% នៅក្នុងខ្លួនរបស់គេ ដែលកម្រិតនេះ គឺអាចឲ្យប៉ូលីស ធ្វើការព្យួរទុកនូវប័ណ្ណបើកបររបស់គេបាន នេះបើផ្អែកទៅលើច្បាប់ចរាចរណ៍របស់ ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ មន្ត្រីប៉ូលីសម្នាក់ បានបញ្ជាក់ថា “ពួកយើងសង្ស័យថា កម្រិតជាតិអាល់កុល នៅក្នុងខ្លួន Kangin ក្នុងអំឡុងពេលបង្កហេតុអាចខ្ពស់ជាង កម្រិតនៅពេលដែលពួកយើងបានធ្វើការវាស់ស្ទង់។ ក្រៅពីនេះពួកយើង ក៏កំពុងតែធ្វើការស៊ើបអង្កេតទៅលើលទ្ធភាពដែល គាត់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្រោយពីបង្កគ្រោះថ្នាក់រួចមក”។

គូសបញ្ជាក់ផងដែរថា ករណីរបស់ Kangin មួយនេះបានធ្វើឲ្យ មនុស្សជាច្រើន ជាពិសេសអ្នកគាំទ្ររូបគេ និងក្រុម Super Junior មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដោយសារតារាចម្រៀងរូបនេះ កម្រនឹងមានរឿងអាស្រូវ កើតឡើងណាស់៕

Kangin ដែលកំពុងជាប់ពាក់ព័ន្ធ នឹងបញ្ហានៃការបង្កគ្រោះថ្នាក់ ចរាចរណ៍
Kangin ដែលកំពុងជាប់ពាក់ព័ន្ធ នឹងបញ្ហានៃការបង្កគ្រោះថ្នាក់ ចរាចរណ៍
Super Junior ក្រុមចម្រៀងប្រុសដ៏ល្បី របស់កូរ៉េខាងត្បូង
Super Junior ក្រុមចម្រៀងប្រុសដ៏ល្បី របស់កូរ៉េខាងត្បូង

ប្រភព៖ lollipop

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការបង្កភាពភ្ញាក់ផ្អើល ដោយតារានៅឯប្រទេសកូរ៉េខាងត្បូង ក្នុងនោះក៏មាន តារាម៉ូដែលស្រី Yoon Seung Ok បានធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្ត ព្រោះតែ ម៉ូតរ៉ូបដ៏សែនព្រឺព្រួចរបស់នាង។

កាលពីថ្មីៗនេះ នាង Yoon Seung Ok បានចូលរួមកម្មវិធីទទួលពានរង្វាន់ Maxim K-Model ដែលរូបនាងបានបង្អួតនូវរ៉ូបពណ៌ខ្មៅមួយឈុត រាងចម្លែកជាងគេបន្តិច។

បើក្រឡេកមើលម៉ូតរ៉ូបនោះ គឺពិតជាស៊ិចស៊ីយ៉ាងខ្លាំង ដោយល្វែងខាងលើ បានបញ្ចេញនូវសាច់ក្បាលពោះដ៏សខ្ចី ហើយចំណែកឯ ល្វែងខាងក្រោមវិញ វ៊ិះតែឃើញកន្លែងសម្ងាត់របស់នាងទៅហើយ ព្រោះតែវាខ្លីជ្រុលពេក។

ចំពោះម៉ូតរ៉ូបរបស់តារាស្រី Yoon Seung Ok មួយឈុតនេះដែរ ក៏ត្រូវអ្នកគាំទ្រ បញ្ចេញមតិថា វាហាក់ដូចជាមិនសមរម្យទាល់តែសោះ រីឯអ្នកខ្លះ បាននិយាយថា ខោទ្រនាប់របស់នាង អាចមើលឃើញយ៉ាងច្បាស់ក្រឡែតតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]